បាល់ទាត់អន្តរជាតិ
Barcelona ប្រកាសបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Pablo Gavi

ក្លឹបអ្នកមានបុណ្យ Barcelona នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីធានាបាននូវការរក្សាទុកកីឡាករសំខាន់ៗរបស់ខ្លួន ជាមួយនឹងកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីរយៈពេលវែង។ ជាក់ស្ដែងនៅថ្ងៃនេះ ក្លឹបយក្សកាតាឡាន់ បានប្រកាសជាផ្លូវការណ៍អំពីការបន្តកុងត្រាថ្មីរបស់ខ្សែបម្រើម្នាក់ទៀតហើយគឺ Pablo Gavi។
គួរដឹងផងដែរថា Gavi បានខកខានបង្ហាញខ្លួននៅលើទីលានប្រកួតស្ទើរតែពេញមួយរដូវកាលមុន ដោយសារតែរបួស ACL ប៉ុន្តែចាប់តាំងពីត្រឡប់មកវិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបង្ហាញខ្លួនបាន 20 ប្រកួត ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists បាន 3 ដង។
យ៉ាងណាមិញ សម្រាប់កិច្ចព្រមព្រៀងកុងត្រាថ្មីនេះមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2030 ខណៈដែលសុពលភាពនៃកុងត្រាពីមុនរបស់គាត់ នឹងផុតកំណត់នៅឆ្នាំ 2026។ ដោយឡែកកាលពីម្សិលមិញ Barcelona ក៏បានបន្តកុងត្រារបស់ Pedri ដែរ ហើយប៉ុន្មានថ្ងៃមុន ក្លឹបក៏បានឈានដល់កិច្ចព្រមព្រៀងថ្មីសម្រាប់ Ronald Araujo និង Gerard Martin ដូចគ្នា។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!