Connect with us

បាល់ទាត់អន្តរជាតិ

ញាក់សាច់! Al Nassr ដាក់​សំណើរ 100 លានអឺរ៉ូ ដើម្បី​ចុះ​ហត្ថលេខា​លើ Rafael Leao

Published

on

តារា​ឆ្នើម​ប្រចាំ​ក្រុមរ​បស់ AC Milan គឺ​ខ្សែប្រយុទ្ធ Rafael Leao បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​កំពូលៗ​ជា​យូរណាស់​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​​ក្លឹប AC Milan នៅ​តែ​រក្សា​ជំហរ​យ៉ាង​រឹងមាំ ដោយ​មិន​លក់​កីឡាករ​ដ៏​សំខាន់​រូប​នេះ​ឡើយ។

ដោយ​ឡែក​ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី ​​L’Equipe បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​នៅ​មជ្ឈឹមបូព៌ា Al Nassr បាន​ដាក់​សំណើរ​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ជាមួយ​នឹង​ទឹកប្រាក់​រហូត​ដល់ 100 លានអឺរ៉ូ​ឯណោះ។ ជា​លទ្ធផល AC Milan បាន​បដិសេធ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិធី​តែមួយ​គត់​ដែល Rafael Leao អាច​ចាកចេញ​បាន​គឺ​លក្ខខណ្ឌ​នៃ​សំណើរ​ត្រូវ​មាន​តម្លៃ 175 លានអឺរ៉ូ។

ក្លឹប Al Nassr របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​ចាត់​ទុក​ថា ចំនួន​ទឹក​ប្រាក់​នោះ​ខ្ពស់​ហួស​ហេតុ​សម្រាប់​ក្លឹប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​មិន​អាច​ចំណាយ​ដ៏​ធំ​សម្បើម​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវរងារ​​នេះ​ឡើយ។ យ៉ាង​ណា ថ្ងៃទី 31 ខែមករា គឺ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ទ្វារ​ទីផ្សារដោះដូរ​កីឡាករ​ក្នុង​រដូវរងារ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ត្រូវ​បិទ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២