បាល់ទាត់អន្តរជាតិ
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin

ក្លឹប Napoli កំពុងសម្លឹងមើលការពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់ Khvicha Kvaratskhelia ទៅ PSG។ ក្លឹបយក្សអ៊ីតាលីមួយនេះ បានកំណត់គោលដៅលើខ្សែប្រយុទ្ធដែលពួកគេចង់បានរួចហើយ។
យោងតាមប្រភពច្បាស់ការណ៍ពីលោក Fabrizio Romano បានរាយការណ៍ថា ក្លឹប Napoli និង Al-Ahli បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីខ្ចីជើង Allan Saint-Maximin ហើយ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថា Napoli នឹងត្រូវចំណាយប្រាក់ 4 លានអឺរ៉ូ។
គួរដឹងផងដែរថាថ្មីៗនេះ មានរបាយការណ៍មួយចំនួនបានអះអាងថា ខ្សែប្រយុទ្ធឆ្នើម Karim Adeyemi ក៏ធ្លាប់ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹប Napoli ដែរ ប៉ុន្តែគាត់បានសម្រេចចិត្តស្នាក់នៅក្លឹប Borussia Dortmund រហូតដល់ចប់រដូវកាលនេះ។
ប្រភព: Dailysports