Connect with us

បាល់ទាត់អន្តរជាតិ

Galeno សម្រេច​ចិត្ត​ចាកចេញ​ទៅ​លេង​នៅ​ទឹកដី​អារ៉ាប៊ីសាអូឌីត ក្នុង​វ័យ 27 ឆ្នាំ

Published

on

ក្លឹប Al-Ahli នៅ​តែ​ព្យាយាម​ពង្រឹង​បន្ថែម​នូវ​តំបន់​ប្រយុទ្ធ​របស់​ពួក​គេ ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Porto គឺ​កីឡាករ Galeno។ យោងតាម​ប្រភព​ច្បាស់ការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នៃ​លក្ខខណ្ឌ​ផ្ទេរ​បាន​បញ្ចប់​រួច​រាល់​ហើយ។

យ៉ាង​ណា​មិញ​ក្លឹប Porto នឹង​ទទួល​បាន​ប្រាក់ 50 លានអឺរ៉ូ​សម្រាប់​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ខណៈ​ដែល Galeno នឹង​ចុះ​កុងត្រា​រយៈពេល​វែង​ជាមួយ​ក្លឹប Al-Ahli។ បច្ចុប្បន្ន Galeno បាន​ធ្វើ​តេស្ត​សុខភាព​រួចរាល់​ហើយ ហើយ​គ្រោង​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ចុង​សប្តាហ៍​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២