Uncategorized
សង្ខេបព្រឹត្តិការណ៍សំខាន់ៗនៃការប្រកួត Madrid Derby

និយាយដល់ Madrid Derby គឺគេនិយាយអំពីការប្រកួតរវាងក្លឹបយក្សទាំង២ នៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ក្រុមទាំង២ មិនត្រឹមតែជួបគ្នានៅក្នុង La Liga ប៉ុណ្ណោះទេ នៅមានការប្រកួតក្នុងក្របខណ្ឌផ្សេងៗទៀតផងដែរដែលពួកគេតែជួបគ្នាជារឿយៗ ចំណែកលទ្ធផលមានចាញ់មានឈ្នះ។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃ Madrid Derby ក្នុងប្រវត្តិសាស្ត្រ៖
១. គ្រាប់បាល់ច្រើនបំផុតនៃការប្រកួត Madrid Derby គឺ Real Madrid 6: 3 At Madrid ឆ្នាំ ១៩៥០
២. ជួបគ្នានៅ UEFA Champions League 2 ដង Real Madrid ឈ្នះទាំង ២ដង គឺលើកទី១ ឆ្នាំ 2014 និង លើកទី២ ឆ្នាំ 2016.
៣. ជួបគ្នាសរុប ៥ដង ក្នុងក្របខណ្ឌ UEFA Champions League គឺ វគ្គ៨ ក្រុម ១ដង វគ្គ៤ក្រុម ២ដង Real Madrid ជាអ្នកឡើងទៅវគ្គបន្ត និង វគ្គផ្តាច់ព្រាត់ ២ដង Real Madrid ជាអ្នកលើកពាន។
ក្រៅពីការប្រកួតសំខាន់ៗខាងលើ នៅមានប្រកួតផ្សេងៗទៀតនៃ Madrid Derby ក្នុងក្របខ័ណ្ឌ La Liga សរុបជិត ២រយដង ដែលក្នុងនោះ តាមរបាយការណ៍បញ្ជាក់ថា Real Madrid ឈ្នះច្រើនជាងរហូតដល់ 52% ធៀបនឹងការប្រកួតសរុប៕