Uncategorized
Mathys Tel បដិសេធ Man Utd និង Arsenal ទៅចូលរួមជាមួយ Spur

ខ្សែរប្រយុទ្ធវ័យក្មេង Mathys Tel បានសម្រេចចិត្តចាកចេញពី Bayern Munich បន្ទាប់ពីរួមរស់នៅទីនោះអស់រយៈពេល ៣ឆ្នាំ ខណៈ Manchester United និង Arsenal បានចាប់អារម្មណ៍ទៅលើរូបគេដើម្បីយកមកចូលរួមជាមួយ ប៉ុន្តែខ្សែរប្រយុទ្ធវ័យ ២០ឆ្នាំ សញ្ជាតិបារាំងរូបនេះហាក់ដូចជាមិនបានចាប់អារម្មណ៍លើក្លឹបធំទាំង២នេះទេ ពោលគឺរូបគេបានបដិសេធ ដោយមិនចាំបាច់គិត ២ដងឡើយ។
នៅជាមួយ Bayern Munich, Mathys បានបង្ហាញខ្លួន ៦០ប្រកួត រកបាន ១២គ្រាប់ ហើយ នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករទើបយើងដឹងថា រូបគេបានសម្រេចចិត្តចូលរួមជាមួយ Tottenham Hotspur នៅដើមឆ្នាំ ២០២៥ នេះតែម្តង។
Mathys Tel បានប្រាប់ពីមូលហេតុសមញ្ញមួយថា “មូលហេតុដែលខ្ញុំជ្រើសរើសយក Spur ព្រោះតែ Spur ជាជម្រើសល្អបំផុត និង សំខាន់បំផុតសម្រាប់ខ្ញុំ”។ រូបគេជឿជាក់ថាគេអាចធ្វើបានល្អជាមួយក្លឹបថ្មី ដោយគេបានបន្ថែមថា “ខ្ញុំនៅក្មេង ខ្ញុំគិតថាខ្លួនខ្ញុំមានកាយសម្បទាល្អ លឿន និង មានបច្ចេកទេស អាចលេងបានគ្រប់កាលៈទេសៈ គ្រប់ការប្រកួត ហើយលេងដោយបេះដូង។ ខ្ញុំតែងតែរស់នៅជាមួយការដាក់សម្ពាធលើខ្លួនឯងដើម្បីជម្រុញឱ្យខ្លួនឯងរីកចម្រើននិងសម្លឹងទៅមុខជានិច្ច”៕
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!