Connect with us

បាល់ទាត់អន្តរជាតិ

Marcelo ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៣៦ឆ្នាំ

Published

on

អតីតខ្សែរការពារស្លាបឆ្វេង សញ្ជាតិប្រេស៊ីល កីឡាករ Marcelo ដែលយើងស្គាល់ថាជាម្ចាស់ពានរង្វាន់ UCL ៥សម័យកាល នៅ Real Madrid បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការហើយ។

គួររំលឹកផងដែរថា Marcelo គឺជាខ្សែរការពារស្លាបឆ្វេងដ៏ឆ្នើមមួយរូប ដែលកម្រមានកីឡាករណាដែលលេងតួនាទីដូចគ្នាធ្វើបានដូចរូបគេនោះទេ គឺមិនត្រឹមតែការពារល្អទេ ថែមទាំងមានបច្ចេកទេសគ្រប់គ្រងបាល់ និង ចែកបាល់បានយ៉ាងល្អ មានភាពវ័យឆ្លាតក្នុងទីលាន ពួកែញាក់បាល់ជាមួយនឹងក្បាច់ល្អៗ ហើយជារឿយៗរូបគេតែងតែឡើងទៅជួយក្រឡុកនៅតំបន់ប្រយុទ្ធ ជួយ assist និង ស៊ុតបញ្ចូលទីផងដែរ។

កាលលេងនៅ Real Madrid គេងសង្កេតឃើញថា Marcelo ជាដៃគូដ៏ល្អ និងយល់ចិត្តគ្នា ជាមួយ Cristiano Ronaldo មិនថាក្នុងឬក្រៅទីលាន។ Marcelo លេងឱ្យ Real Madrid បាន 546ប្រកួត ស៊ុតបញ្ចូលទី បាន 38គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 103 គ្រាប់។

រូបគេបានចាកចេញពី Real Madrid នៅឆ្នាំ ២០២២ ទៅលេងនៅប្រទេសក្រិច និង បានត្រឡប់ទៅលេងនៅប្រទេសកំណើតវិញ នៅឆ្នាំ ២០២៣ ជាមួយក្លឹប Fluminense និងបានបញ្ចប់អាជីពនៅទីនោះតែម្តង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២