Connect with us

បាល់ទាត់អន្តរជាតិ

Sergio Ramos ចូលរួមក្លឹបថ្មីនៅមិកស៊ីកូ ពាក់លេខ 93 ដោយសារមូលហេតុនេះ

Published

on

កីឡាករវ័យ ៣៨ឆ្នាំ សញ្ជាតិអេស្ប៉ាញ Sergio Ramos បានបើកទំព័រថ្មីនៅដើមខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ជាមួយក្លឹប Rayados ប្រទេស មិកស៊ីកូ ជាមួយនឹងលេខអាវថ្មី បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងពិភពបាល់ទាត់។

គួររំលឹកផងដែរថា Sergio Ramos បានផ្លាស់ពី Sevilla ទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០២១ ទើបរូបគេផ្លាស់ទៅលេងឱ្យ Paris Saint-Germain និងបានត្រឡប់ទៅលេងឱ្យ Sevilla វិញក្នុងឆ្នាំ ២០២៣។

ក្នុងចំណោមក្លឹបដែលរូបគេធ្លាប់លេងទាំងអស់ Ramos ទទួលបានជោគជ័យធំធេងបំផុត និងទទួលបានភាពល្បីល្បាញបំផុត គឺនៅ Real Madrid ដោយ បង្ហាញខ្លួនជាផ្លូវការ 671 ប្រកួត ស៊ុតបញ្ចូលទី 101 គ្រាប់ ដែលជាគ្រាប់បាល់ច្រើនបំផុតក្នុងនាមជាខ្សែរការពាររបស់ Real Madrid។

ងាកមកទំព័រថ្មីរបស់នៅមិកស៊ីកូវិញ លេខអាវថ្មីរបស់ Ramos គឺលេខ 93 ដែលជាលេខកិត្តិយស ដែលរូបគេបានតែតបញ្ជូលទី នៅនាទី 90+3 ទល់នឹង AT Madrid នៅជំនួបវគ្គផ្តាច់ព្រាត់ UEFA Champions Leage ក្នុងឆ្នាំ ២០១៤ ដែលក្លាយជាគ្រាប់បាល់ប្រវត្តិសាស្ត្រនៅក្នុងពិភពបាល់ទាត់។ ក្នុងការប្រកួតនោះ AT Madrid បាននាំមុខ ១ ទល់នឹង ០ នៅនាទី ៣៦ ដោយកីឡាករ Godin ហើយលទ្ធផលនេះត្រូវបានរក្សារហូតដល់ចុងតង់ទី២ នាទីទី ៩០ ក៏នៅតែគ្មានអ្វីផ្លាស់ប្តូរ។ ពួកគេប្រុងប្រៀបនឹងលឹកពាន UCL 2014 ទៅហើយ ស្រាប់តែ Sergio Ramos បានធ្វើឱ្យការប្រកួតទាំងមូលមានការផ្លាស់ប្តូរទាំងស្រុង ដោយបានតែតបញ្ចូលទីនៅម៉ោងបន្ថែម គឺនាទី 90+3 ធ្វើឱ្យពួកគេត្រូវបន្ថែមម៉ោងដើម្បីកាត់សេចក្តី ១៥នាទី ២ដង ហើយជាចុងក្រោយ Real Madrid បានយកឈ្នះដោយលទ្ធផល ៤ ទល់នឹង ១។

លេខអាវថ្មីរបស់ Ramos ក៏ត្រូវបានក្លឹប Real Madrid ផុសនៅក្នុងបណ្តាញសង្គមរបស់ខ្លួនផងដែរ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២