បាល់ទាត់អន្តរជាតិ
នាយកប្រតិបត្តិក្លឹប Inter Milan បញ្ជាក់ពីការចុះហត្ថលេខាលើ Lukaku និង Paulo Dybala

នាយកប្រតិបត្តិរបស់ក្លឹប Inter Milan លោក Giuseppe Marotta បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Henrikh Mkhitaryan ពីក្លឹប AS Roma និង Andre Onana ពីក្លឹប Ajax នៅមុនរដូវកាល 2022/23 នេះ ហើយគាត់ក៏បាននិយាយពីការព្យាយាមរបស់ក្លឹបដែលកំពុងនាំយក Romelu Lukaku និង Paulo Dybala ផងដែរ។
Marotta បានផ្តល់ការអាប់ដេតផ្ទេរចុងក្រោយលើ Lukaku និង Dybala ដោយនិយាយថា៖ “យើងកំពុងព្យាយាមចុះហត្ថលេខាលើ Lukaku និង Dybala ហើយវាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុផងដែរ”។ (នេះជាសម្រង់សម្ដីដែលអ្នកកាសែតច្បាស់ការណ៍ Fabrizio Romano បានលាតត្រដាង នៅក្នុងបណ្ដាញសង្គម Twitter នៅថ្ងៃចន្ទនេះ)។
គួររំលឹកផងដែរថា Paulo Dybala បានផុតកុងត្រាជាមួយក្លឹប Juventus កាលពីដើមខែនេះ និងសម្រេចចិត្តចាកចេញពីក្លឹបដោយមិនបន្តកុងត្រាថ្មីឡើយ។ គាត់កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយក៏ត្រូវបានក្លឹប Inter Milan និងក្លឹបផ្សេងៗជាច្រើននៅ Premier League ចាប់អារម្មណ៍ផងដែរ។
ដោយឡែក Romelu Lukaku នៅមានកុងត្រារយៈពេល 4 ឆ្នាំទៀតជាមួយក្លឹបតោខៀវ Chelsea ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ មិនសប្បាយចិត្តជាមួយក្លឹបឡើយ ហើយក្លឹបក៏ព្យាយាមចង់លក់គាត់ចេញដែរ ព្រោះទម្រង់លេងរបស់ Lukaku ខុសគ្នាឆ្ងាយពីពេលដែលគាត់លេងនៅ Inter Milan បូកផ្សំជាមួយនឹងរបួសទៀតនោះ គាត់ស៊ុតបញ្ចូលទីបានតែ 8 គ្រាប់ប៉ុណ្ណោះនៅ Premier League រដូវកាលនេះ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona