Connect with us

Uncategorized

Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ

Published

on

ទោះបីជាមានរបាយការណ៍ចេញមកក្នុងប៉ុន្មានខែថ្មីៗនេះថា ខ្សែការពារ Real Madrid កីឡាករ Raul Asencio លែងត្រូវបានស៊ើបអង្កេតក្រោមករណីចែកចាយរូបភាពអាសអាភាសកុមារក៏ដោយ ប៉ុន្តែតែចៅក្រមស៊ើបអង្កេតបានច្រានចោលការតវ៉ា ដែលទាមទារឱ្យដករូបគេចេញពីការសង្ស័យ។

កីឡាករវ័យ ២១ឆ្នាំរូបនេះ គឺជាម្នាក់ក្នុងចំណោម ៤នាក់ ដែលជាប់ការសង្ស័យស្ថិតក្រោមការស៊ើបអង្កេតពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ តាំងពីចុងឆ្នាំ ២០២៣ មកម្លេះ ប៉ុន្តែក្រោយមកក៏មានរបាយការណ៍បង្ហាញពីការដករូបគេចេញពីការសង្ស័យ។

ទោះជាយ៉ាងណាក្តី របាយការណ៍ពីខាង El Pais បានឱ្យដឹងថា ការតវ៉ាទាមទារឱ្យដរករូបគេចេញពីកាងសង្ស័យត្រូវបានបដិសេធ បានន័យថារឿងនេះនៅមិនទាន់ចប់នៅឡើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២