Uncategorized
អ្នកមកចែចូវ Vini JR ពី Real Madrid លើកនេះមិនក្រីក្រប៉ុន្មានទេ!!

បើតាមប្រភពពីបរទេសបានឱ្យដឹងថា Vini Jr. បានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយ ស្តេច ស Real Madrid ដែលកុងត្រាចាស់របស់គេនឹងត្រូវបញ្ចប់នៅឆ្នាំ 2027 ខាងមុខនេះហើយ។ នេះបានសបញ្ជាក់ឱ្យឃើញថា រូបគេអាចនឹងចាកចេញពីស្តេចសមែន ប្រសិនបើការចរចារនៅតែមិនត្រូវរ៉ូវគ្នា ចំពោះមូលហេតុពិតប្រាកដនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុនតែបើតាមប្រភពព័ត៌មានខ្លះថាបណ្តាលមកពី Real Madrid ឱ្យថ្លៃពលកម្មតិចពេក។
អ្នកដែលមកប្រជែងយក Vini Jr. លើកនេះមិនមែនក្រីក្រដូចមុនទេ កន្លងមកយើងបានដឹងហើយថា ក្លឹបមកពីអារ៉ាប់មិនខ្វះលុយក្នុងការទិញកីឡាករឡើយ ចំណែកសំណើររបស់ពួកគេមកម្តងៗ ល្មមឱ្យស្តេចសឈឺក្បាល មិនអាចព្រងើយកន្តើយបានឡើយ។
គួរបញ្ជាក់ផងដែរថា Vini Jr. មិនចង់ចាកចេញពីស្តេចសប៉ុន្មានទេ ប៉ុន្តែក៏មិនមែនមានន័យថា គេនឹងបន្តនៅជាមួយដោយមិនគិតអំពីកម្រៃនោះដែរ។ ក្រៅពីមានការចរចារជាមួយក្លឹបនៅអារ៉ាប់ ភ្នាក់ងាររបស់គេក៏បានទាក់ទងក្រៅផ្លូវការជាមួយនឹង PSG ដែលកំពុងតាមចែចូវ Vini Jr. យ៉ាងស្អិតផងដែរ ដែលបញ្ជាក់បានថា រូបគេអាចនឹងចាកចេញមុនចប់កុងត្រាទៅទៀត ប្រសិនបើ Real Madrid មិនអាចផ្តល់កុងត្រាថ្មីដែលល្អជាងនេះ៕