Connect with us

Uncategorized

Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?

Published

on

Javier Mascherano បើរឿងលេងបាល់រាងចាស់វស្សារ តែបើរឿងធ្វើជាគ្រូបង្វឹកក្លឹបបាល់ទាត់រាងខ្ចីបន្តិចហើយ ត្រូវការពេលវេលាច្រើនបន្តិចដើម្បីពង្រឹងសម្ថភាព។

ជាក្លឹបទី១ ក្នុងអាជីពរបស់គាត់ ដែលបានធ្វើជាគ្រូបង្វឹករបស់ក្លឹប គាត់ចាប់ផ្តើមនៅ Inter Miami ដែលមានស្រាប់នៅកំពូលកីឡាកររបស់ Barcelona ដែលគាត់ធ្លាប់បាលេងជាមួយ រាងកក់ក្តៅបន្តិច ត្បិតពីមុនមក គាត់ធ្លាប់តែដឹកនាំក្រុម U23 របស់អាហ្សង់ទីន សុទ្ធតែក្មេងៗ។

ទោះបីជាយ៉ាងនេះក្តី វាគ្មានអ្វីដែលថាចាប់ផ្តើមឡើងដោយភាពល្អឥតខ្ចោះនោះទេ Miami គឺជាជម្រើសដ៏សាកសមបំផុតសម្រាប់គាត់ ដោយសារនៅទីនោះមានមិត្តចាស់របស់គាត់ច្រើនដូចជា Leo Messi, Luiz Suarez និង Busquet ជាដើម គាត់អាចមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយកីឡាករ។ Mascherano បានប្រាប់ទៅកាសែត GOAL ថា “ខ្ញុំបានឈប់លេងបាល់យូរហើយ ឥលូវខ្ញុំត្រូវផ្តោតលើការហ្វឹកហាត់កីឡាករ”។

គួររំលឹកផងដែរថា Mascherano ធ្លាប់ជាកីឡាកររបស់ Barcelona រួមអាជីពជាមួយ Leo Messi អស់រយៈពេល ៨ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះនៅទីនោះច្រើនគួរសម ចំណែកពេលនេះអាចថាជាការចាប់ផ្តើមផ្សងព្រេងរបស់គាត់ក្នុងការងារជាគ្រូបង្វឹក ដែលថ្ងៃក្រោយគាត់អាចនឹងមានមុខនៅក្លឹបធំៗ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២