Connect with us

បាល់ទាត់អន្តរជាតិ

Mario Gotze នឹង​ត្រឡប់​មក​កាន់ Bundesliga វិញ!!!

Published

on

អតីត​កីឡាករ Bayern Munich និង Borussia Dortmund គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ Mario Gotze នឹង​វិល​ត្រឡប់​មក Bundesliga ម្តង​ទៀត​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ជោគជ័យ​នៅ PSV Eindhoven។

ក្លឹប​មួយ​ចំនួន​ក៏​បាន​ចាប់អារម្មណ៍​នឹង​ការ​ផ្ទេរ​វីរបុរស​បាល់ទាត់​អាឡឺម៉ង់​រូប​នេះ​ដែរ ដែល​មាន Benfica និង Inter Miami ប៉ុន្តែ​គាត់​ចង់​ត្រឡប់​ទៅ Bundesliga វិញ ដោយ​ចូល​រួម​ជា Eintracht Frankfurt ជា​ជម្រើស​មួយ​ប្រសើរ​ជាង​គេ។

របាយការណ៍​ច្បាស់ការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Mario Gotze គ្រោងនឹង​ចូលរួម​ជាមួយ Eintracht Frankfurt ក្នុង​កិច្ច​ព្រមព្រៀង​ផ្ដាច់​កុងត្រា​ពី PSV Eindhoven ក្នុង​ពេល​ឆាប់ៗ​នេះ​ក្នុង​តម្លៃ 4 លានអឺរ៉ូ។

Mario Gotze ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​ចាំ​មិន​ភ្លេច​ឡើយ កាល​ពី​ព្រឹត្តិការណ៍ World Cup 2014 ដោយ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​នៅ​ម៉ោង​បន្ថែម​នាទីទី 113 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ធ្វើ​ឲ្យ Lionel Messi ស្រក់​ទឹកភ្នែក​ផង​ដែរ។

ប្រភព: Fabrizio Romano

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២