Connect with us

បាល់ទាត់អន្តរជាតិ

Liverpool មិន​មាន​ចេតនា​នាំ​យក Gini Wijnaldum មក​វិញ ដូច​ពាក្យ​ចចាម​អារ៉ាម​ឡើយ

Published

on

ក្លឹប​ហង្សក្រហម Liverpool មិន​​ស្ថិត​​ក្នុង​ការ​ពិភាក្សា ដើម្បី​ចុះ​ហត្ថលេខា​យក Gini Wijnaldum ពី Paris Saint-Germain ទេ​គិត​ត្រឹម​ថ្ងៃ​នេះ​។ ដូច្នេះ​ពាក្យចចាមអារ៉ាម​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្មីៗ​នេះ គឺ​ជា​រឿង​​ក្លែងក្លាយ។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​សរសេរ​ដោយលោក Fabrizio Romano។

យោងតាម​កាសែត The Irish Daily Star បាន​លើក​ឡើង​ថា Liverpool កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ខ្ចីជើង​អតីត​ខ្សែ​បម្រើ​របស់​ខ្លួន Georginio Wijnaldum ពី PSG ខណៈ​ដែល​កីឡាករសញ្ជាតិ​ហូឡង់​រូប​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​ឡើយ​ជា​មួយ Paris Saint-Germain គិត​ចាប់​តាំង​ពី​ការ​ចាកចេញ​របស់​គាត់​ពី Anfield កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​ណា Liverpool មិន​មាន​សកម្មភាព​អ្វី​បង្ហាញ​ឲ្យ​ឃើញ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ ពួក​គេ​កំពុង​ផ្ដល់​អាទិភាព​ដល់​កីឡាករ​របស់​ខ្លួន និង​ត្រៀម​បន្ត​កុងត្រា​ថ្មី​ឲ្យ Naby Keita ផង​ដែរ។

ការ​ចាកចេញ​របស់ Gini Wijnaldum ទៅ​កាន់​ក្លឹប​យក្ស​បារាំង មិន​មែន​ជា​រឿង​ដែល​សម​បំណង​ឡើយ ពោល​គឺ​គាត់​មិន​សូវ​មាន​ឱកាស​លេង​បាន​ទៀង​ទាត់ និង​ហាក់​ដូច​ជា​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង។ នៅ​រដូវកាល​នេះ Wijnaldum បង្ហាញ​ខ្លួន​បាន 31 ប្រកួត ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 3 ដង។

ប្រភព: Fabrizio Romano

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២