Sports
ផ្លូវការ៖ Barcelona រកវេលាសម្រាប់លេងជាមួយ Osasuna បានហើយ

កាលពីដើមខែមីនានេះ ការប្រកួតរវាង Barcelona ជាមួយនឹង Osasuna សប្តាហ៍ទី 27 ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែគ្រូពេទ្យដ៏សំខាន់របស់ Barcelona បានទទួលមរណៈភាពនៅក្នុងសណ្ឋាគារ នៅមុនពេលប្រកួត។
Osasuna បានយោគយល់ និងយល់ព្រមដើម្បីពន្យារពេលឲ្យពួកគេមានពេលវេលាដើម្បីកាន់ទុក្ខ និងឯកភាពរើសពេលវេលាប្រកួតសារជាថ្មីនៅពេលក្រោយ ដោយមិនទាមទារគេងចំណេញចំពោះហេតុការណ៍នេះទេ។
ថ្មីៗនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានប្រកាសជាផ្លូវការអំពីការបរិច្ឆេទ ដែលគេត្រូវលេងប្រកួតដែលនៅសល់មួយក្នុងដៃនោះ នៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025 ខាងមុខនេះ នៅវេលាម៉ោង 3 ទៀបភ្លឺ។
គួររំលឹកផងដែរថា បច្ចុប្បន្នក្លឹបអ្នកមានបុណ្យកំពុងតែឈរនៅកំពូលតារាងមានពិន្ទុស្មើគ្នាជាមួយនឹងអធិរាជស ៦០ពិន្ទុ។ បើសិនបើពួកគេយកឈ្នះការប្រកួតមួយនេះទៀត ពួកគេនឹងកាន់តែខិតជិតមែនទែនហើយក្នុងការលើកពាន La Liga ខណៈក្នុងឆ្នាំថ្មីនេះមិនទាន់មានក្រុមណាអាចបញ្ឈប់ពួកគេបាននៅឡើយទេ។