Sports
Lukaku បង្ហើបថាគាត់ចង់ចូលនិវត្តន៍ពីជម្រើសជាតិហ្សិក តាំងពីចប់ Euro 2024 មកម៉្លេះ

Romelu Lukaku បានបង្ហើបថាគាត់ចង់លាឈប់ពីកាតព្វកិច្ចអន្តរជាតិជាមួយបែលហ្ស៊ិកក្រោយពីរធ្លាក់ Euro 2024 ក្រោមដៃរបស់បារាំង។
Lukaku ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅ Napoli ស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុងការបង្ហាញខ្លួន 29 លើកក្នុងរដូវកាលនេះ។
គាត់គឺជាផ្នែកមួយនៃភាពរីកចម្រើនរបស់ជម្រើសជាតិប៊ែលហ្សិក ដែលត្រូវបានគេចាត់ទុកថាជាសម័យកាលមាសរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជម្រើសជាតិបែលហ្សិក ល្បីល្បាញដោយសារតែទម្រង់ដ៏ល្អរបស់ពួកគ ប៉ុន្តែពួកគេមិនបានទទួលជោគជ័យជាមួយពានរង្វាន់ធំៗនោះទេ ក្រោមការដឹកនាំរបស់ Marc Wilmots, Roberto Martinez និង Domenico Tedesco ។
សរុបមក អតីតតារា Chelsea និង Manchester United លេងបាន 120 ដងសម្រាប់ប្រទេសរបស់គាត់ ចាប់តាំងពីបង្ហាញខ្លួនដំបូងក្នុងឆ្នាំ 2010 នៅអាយុត្រឹមតែ 16 ឆ្នាំ ដោយស៊ុតបញ្ចូលទីបាន 85 គ្រាប់។
ទោះយ៉ាងណាក៏ដោយ ផ្កាប្រជែងរវាងក្រុមជម្រើសជាតិនៅតំបន់អឺរ៉ុបវាពិតជាមិនងាយស្រួលនោះទេ ពួកគេបានធ្លាក់ក្រោមដៃរបស់បារាំងនៅ Euro 2024 ទទួលរងការរិះគន់ខ្លាំងៗពីអ្នកគាំទ្រមួយចំនួន ដោយពួកគេបន្ទោសទៅលើគ្រូបង្វឹក ហ្នឹងផ្ដោតខ្លាំងទៅលើ Lukaku ផងដែរ។ ទីបំផុត ហើយលោក Tedesco បានចាកចេញដោយ Rudi Garcia ត្រូវបានតែងតាំងជំនួសគាត់ដើម្បីដឹកនាំយុគសម័យថ្មី។
Lukaku បាននិយាយថា “ពេលនោះខ្ញុំគិតថាចង់ឈប់ទៅហើយ បន្ទាប់ពីធ្លាក់ EURO ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ហើយមិនមានអារម្មណ៍ចង់លេងបន្តទៀតនោះទេ ព្រោះរឿងវាកើតឡើងច្រើនហើយលឿនពេក ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមិនអាចបោះបង់ប្រទេសខ្ញុំចោលបានទេ។”
បន្ទាប់ពីគាត់បានជំនះនៅសុបិនអាក្រក់ដែលបានកើតឡើង គាត់ក៏បានបន្តជួយក្រុមជម្រើសជាតិរបស់ខ្លួនវិញ ជាមួយនឹង Thibaut Courtois ផងដែរ។