Connect with us

បាល់ទាត់អន្តរជាតិ

Manchester United បង្វែរ​ការ​ចាប់​អារម្មណ៍​មក​លើ​ខ្សែការពារ David Raum

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​របស់​ក្លឹប Hoffenheim គឺ​ខ្សែការពារ​សញ្ជាតិ​អាឡឺម៉ង់ David Raum (នេះ​បើ​យោងតាម​របាយការណ៍​ពី 90min បាន​អះអាង)។

ខ្សែ​ការពារ​ឆ្វេង​រូប​នេះ បាន​ផ្ទេរ​មក​លេង​លើក​ដំបូង​នៅ Bundesliga ដោយ​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​លីក​ចំនួន 32 ប្រកួត។ David Raum ផ្ទេរ​ចេញ​មក​ពី​លីគ​លំដាប់​ទី 2 (2. Bundesliga) ក្លឹប Greuther Furth ដោយ​គ្មាន​តម្លៃ​ខ្លួន ព្រោះ​ផុត​កុងត្រា។

David Raum បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 4 ឆ្នាំ​ជាមួយ Hoffenheim។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ ក្លឹប​បិសាចក្រហម Manchester United កំពុង​ស្វែងរក​ការ​ផ្ទេរ​មួយ​ដែល​អាច​ដំណើរ​ការ​ទៅ​បាន​សម្រាប់​កីឡាករ​រូប​នេះ ក៏​ដូច​ជា​ចំណែក​មួយ​សម្រាប់​គ្រូបង្វឹកថ្មី Erik ten Hag ប្រើប្រាស់​ផង​ដែរ។

ក្លឹប​បិសាចក្រហម ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ​នៅ​មិន​ទាន់​ធ្វើ​ការ​ដេញ​ថ្លៃ​ជា​ផ្លូវ​ការណ៍​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក្ដី Hoffenheim ចង់​បាន​ប្រហែល 30 លានផោន សម្រាប់​កីឡាករ​វ័យ 24 ឆ្នាំ​របស់​គេ។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២