Uncategorized
Barcelona ចង់ពង្រឹងតំបន់ប្រយុទ្ធ សម្លឹងឃើញ Lookman របស់ Atalanta

បើតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Barca កំពុងរៀបចំចុះហត្ថលេខាលើកីឡាករប្រយុទ្ធថ្មីនៅរដូវក្តៅនេះហើយកីឡាករដែលក្លឹបកំពុងសម្លឹងឃើញគឺខ្សែប្រយុទ្ធ របស់ Atalanta កីឡាករ Lookman សញ្ជាតិនីហ្សេរីយ៉ា។
Atalanta ត្រៀមលក់ Lookman ក្នុងតម្លៃ 30 លានអឺរ៉ូ ខណៈដែលកុងត្រារបស់គេនឹហផុតកំណត់នៅឆ្នាំ 2026 ។
កីឡាករវ័យ 27 ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពី Atalanta ព្រោះតែរូបគេចង់រកកន្លែងដែលមានការប្រកួតប្រជែងខ្លាំងជាងនេះ។
សម្រាប់ការផ្ទេរមកកាន់ប្រទេសអេស្ប៉ាញគឺជារឿងដែលសាកសម្រាប់កីឡាករវ័យក្មេងដែលមានសមត្ថភាពដូចរូបគេ ហើយ barcelona ក៏ជាក្លឹបមួយដែលសាកសមនឹងគេបំផុតផងដែរ។