Connect with us

Uncategorized

Real Madrid បន្តកុងត្រាថ្មី 5 ឆ្នាំ ឱ្យ Raul Asencio

Published

on

អធិរាជ ស Real Madrid ដែលគេបានស្គាល់ថាជាស្តេចនៃ UCL បានជួបបញ្ហាកីឡាកររបួសច្រើននៅរដូវកាលនេះ ដែលវាបានធ្វើឱ្យលោកគ្រូ Ancelotti មានការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតកន្លងមក ដែលវេលានោះគឺជាឱកាសមួយឱ្យ ខ្សែរការពារវ័យក្មេងសញ្ជាតិអេស្ប៉ាញ គឺកីឡាករ Raul Acencio អាចរះឡើងនៅចំពោះមុខគ្រូបង្វឹក។

វត្តមានរបស់ Asencio នៅលើទីលាន ក្នុងពេលដែលអវត្តមានខ្សែរការពារសំខាន់ៗ ប្រៀបបីដូចជាភ្លៀងធ្លាក់ពេលកំពុងរាំងស្ងួត។ គ្រូបង្វឹកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា កីឡាករវ័យក្មេងដែលមិនស្ថិតនៅក្នុងជម្រើសដំបូងរបស់ខ្លួន អាចចូលលេងជាមួយឈុតធំបានយ៉ាងមានទំនុកចិត្ត មានភាពវ័យឆ្លាតក្នុងការសម្រេចចិត្តភ្លាមៗ ជួយសង្គ្រោះបាល់សំខាន់ៗបានយ៉ាងច្រើនដែលបានជួយរួមចំណែកក្នុងជ័យជំនះនូវការប្រកួតជាច្រើនទៀតផង។

ទោះបីជាខ្សែរការពារដែលរបួសចាប់ផ្តើមជាសះស្បើយជាបណ្តើរៗវិញក៏ដោយ គ្រូបង្វឹកបានជាប់ចិត្តជាមួយ Asencio បាត់ទៅហើយ ដោយមិនអាចដកចិត្តបាន រូបគេនឹងនៅមានកៅអី ១១នាក់ដំបូងបន្តទៀត ហើយមានរបាយការណ៍ជាច្រើនបានឱ្យដឹងថា ក្លឹបបានបន្តកុងត្រាឱ្យរូបគេបន្ថែមរយៈពេល 5ឆ្នាំទៀត ដល់ 2029 ជាមួយនឹងកុងត្រាទិញផ្តាច់ចំនួន 100លានអឺរ៉ូ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២