បាល់ទាត់អន្តរជាតិ
Crystal Palace ត្រៀមចុះហត្ថលេខាលើអ្នកចាំទី Sam Johnstone

ក្លឹប Crystal Palace ត្រូវបានគេរាយការណ៍ថា កំពុងជិតប្រកាសពីការចុះហត្ថលេខាលើអ្នកចាទី Sam Johnstone ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួនពី West Brom ហើយនៅពេលនេះ (យោងតាមរបាយការណ៍ចុះផ្សាយដោយ 90min.com។
កុងត្រារបស់អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះនៅ West Brom នឹងផុតកំណត់នៅចុងខែមិថុនានេះ ហើយគាត់ត្រូវបានក្លឹបកំពូលៗជាច្រើនចាប់អារម្មណ៍។
បិសាចក្រហម Manchester United និងមាន់ខ្នាយមាស Tottenham ក៏បានចាប់អារម្មណ៍លើ Johnstone ដែរ ប៉ុន្តែកីឡាកររូបនេះ មិនបានចាប់អារម្មណ៍លើក្លឹបទាំងពីរនេះឡើយ ព្រោះគាត់បារម្ភពីឱកាសនៅក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងរបស់គ្រូបង្វឹក។
Southampton ក៏ធ្លាប់ស្ថិតក្នុងការចុះហត្ថលេខារបស់គាត់ដែរ ប៉ុន្តែបានជ្រើសរើស ចុះហត្ថលេខាលើកីឡាករជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ដែលកំពុងលេចធ្លោរខ្លាំងគឺ Gavin Bazunu ជំនួសវិញ។
ការរាយការណ៍កាលពីសប្តាហ៍មុនបានឲ្យដឹងថា Crystal Palace បាននឹងកំពុងបិទបញ្ចប់បានសម្រេចលើការចុះហត្ថលេខា Johnstone ហើយការប្រកាសនឹងបង្ហាញដល់អ្នកគាំទ្រនាពេលឆាប់ៗខាងមុខនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona