Connect with us

Sports

FC Barcelona បានលាលែងពីគណៈកម្មការប្រតិភូរបស់ La Liga ជាផ្លូវការ

Published

on

ក្លឹបបាល់ទាត់បាសេឡូណា (FC Barcelona) បានសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មការប្រតិភូរបស់ La Liga ជាផ្លូវការហើយ ដែលកន្លងមក Barcelona ជាសមាជិកនៃគណៈកម្មការប្រតិភូ ធ្លាប់ជួយធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់លីគកំពូលរបស់អេស្ប៉ាញ ដែលគេហៅថា La Ligaក្នុងការកំណត់ច្បាប់ ថវិកា និងគោលនយោបាយរបស់លីគ។

មូលហេតុនៃការលាលែងនេះត្រូវបានគេសន្មត់ថា មូលហេតុចំបងបំផុតគឺភាពចម្រូងចម្រាស់រវាង Barcelona និង La Liga កន្លងមក ដែលធ្វើឱ្យក្លឹប មិនពេញចិត្តនឹងការគ្រប់គ្រងរបស់ Javier Tebas បូករួមទាំង ការបញ្ចេញព័ត៌មានហិរញ្ញវត្ថុរបស់ក្លឹប ដែលទាក់ទងនឹងជម្លោះហិរញ្ញវត្ថុ រឿងចុះឈ្មោះកីឡាករ ការគ្រប់គ្រងថវិការបស់ក្លឹប ជាដើម។ ទោះបីជាពួកគេលាលែងពីគណៈកម្មការនេះ ក៏បាសេឡូណានៅតែបន្តលេងក្នុងការប្រកួតឡាលីកាដដែល ប៉ុន្តែពួកគេលែងចូលរួមក្នុងការប្រជុំ និងការជួយសម្រេចចិត្តលើកិច្ចការធំៗរបស់លីគ។

គួររំលឹកផងដែរថា Real Madrid ទើបតែបានត្រឡប់មកចូលរួមវិញនៅឆ្នាំ ២០២៤ នេះទេ បន្ទាប់ពីអវត្តមានជាច្រើនឆ្នាំ ដោយសារទំនាក់ទំនងមិនល្អជាមួយ Tebas ផងដែរ។ ទោះបីជាយ៉ាងណាក្តី ការដកខ្លួននេះមិនមានប៉ះពាល់ដល់ការប្រកួតរបស់ក្លឹបនៅក្នុងពានរង្វាន់ La Liga នោះទេ ដោយអ្វីៗផ្អែកលើគោលការណ៍ និងក្បួនច្បាប់ដដែល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២