Connect with us

Sports

ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Dortmund បំបែកកំណត់ត្រារបស់ Salah នៅ UCL

Published

on

បន្ទាប់ពីការប្រកួតជើងទី 2 រវាង Dortmund និង Barcelona បញ្ចប់ទៅដោយ Barcelona ជាអ្នកឡើងទៅវគ្គបន្ត ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺកីឡាករ Serhou Guirassy របស់ក្លឹប Borussia Dortmund បានស៊ុត Hat Trick ទល់នឹង Barcelona។ ការប្រកួតបញ្ចប់ទៅដោយលទ្ធផល 3-1 សរុបទាំង 2 ជើង Dortmund 3-5 Barcelona (ជើងទី 1 Barcelona យកឈ្នះ 4-0)។ ទោះបីជាមិនបានឡើងទៅវគ្គបន្តក៏ដោយ ក៏រូបគេបានក្លាយជាកីឡាករអាហ្វ្រិកដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលតែមួយនៃក្របខ័ណ្ឌ UEFA Champions League សរុប ១៣ គ្រាប់ក្នុងការប្រកួត ១៤ លើក។ កំណត់ត្រានេះបានបំបែកឯកទគ្គកម្មពីមុនរបស់កីឡាករ Mohamed Salah និង Sadio Mane ដែលស៊ុតបាន ១០ គ្រាប់ក្នុងរដូវកាល ២០១៧-១៨។

Guirassy ដែលបានចូលរួមជាមួយ Dortmund ពីក្លឹប Stuttgart ក្នុងតម្លៃ ១៥.៤ លានផោនកាលពីរដូវក្តៅមុន បានបង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយនឹងការស៊ុតបញ្ចូលទីជាប់ៗគ្នា។ គាត់ក៏បានក្លាយជាកីឡាករដំបូងគេរបស់ Dortmund ដែលស៊ុតបាន ១៣ គ្រាប់ក្នុងរដូវកាល UCL តែមួយ ដោយបានវ៉ាដាច់កីឡាករល្បីៗដូចជា Harry Kane (១០ គ្រាប់), Robert Lewandowski (១១ គ្រាប់) និង Raphinha (១២ គ្រាប់)។

ក្នុងការប្រកួតនេះ Guirassy ទទួលបានពានរង្ចាន់កីឡាករល្អប្រចាំការប្រកួតផងដែរ ប៉ុន្តែរូបគេបានថតរូបកាន់ពាននេះ ជាមួយនឹងទឹកមុខស្រពោនលាយឡំជាមួយទឹកភ្នែក ដោយសារតែគេខំអស់ពីលទ្ធភាពទៅហើយប៉ុន្តែមិនអាចជួយក្រុមឱ្យឡើងទៅវគ្គបន្តបាន។

ប្រភព៖ Daily Mail

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២