បាល់ទាត់អន្តរជាតិ
Dortmund ជឿជាក់ថា កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Sebastien Haller នឹងបញ្ចប់នៅសប្ដាហ៍នេះ!!!

យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Borussia Dortmund ជឿជាក់លើការចុះហត្ថលេខាខ្សែប្រយុទ្ធឆ្នើម Sebastien Haller ដោយគ្រប់យ៉ាងនឹងសម្រេចបាននៅសប្តាហ៍នេះ។
ក្លឹប Borussia Dortmund អាចនឹងបន្ថែមការកែលម្អការដេញថ្លៃម្ដងទៀតជាមួយក្លឹប Ajax ប៉ុន្តែលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Sebastien Haller គឺត្រូវរូវគ្នាអស់ហើយ។
យោងតាមរបាយការណ៍មួយផ្សេងទៀតបានឲ្យដឹងថា អតីតកីឡាកររបស់ក្លឹប Eintracht Frankfurt រូបនេះ នឹងចុះកុងត្រារយៈពេលប្រាំឆ្នាំជាមួយ Dortmund ជាមួយនឹងសំណើរផ្ទេរប្រហែល 33 លានអឺរ៉ូ និងចំណាយផ្សេងទៀតសរុបប្រហែល 38 លានអឺរ៉ូ។
ដោយឡែកក្លឹប Borussia Dortmund ទើបតែបានបាត់បង់ខ្សែប្រយុទ្ធម្នាក់គឺ Erling Haaland ដែលបានចាកចេញទៅ Manchester City ក្នុងកិច្ចព្រមព្រៀងផ្ទេរ 60 លានអឺរ៉ូ។
យ៉ាងណាមិញ Haller ត្រូវបានអ្នកគាំទ្រគិតថា គឺជាបេក្ខភាពដ៏សាកសមបំផុតក្នុងការមកជំនួសកន្លែងរបស់ Erling Haaland ខណៈដែលខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន 21 គ្រាប់ សម្រាប់ការបង្ហាញខ្លួន 31 ប្រកួតនៅក្នុងលីគ Eredivisie រដូវកាលមុននេះ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ