Connect with us

បាល់ទាត់អន្តរជាតិ

Simone Inzaghi និង Hakan Çalhanoğlu របស់ Inter Mila ត្រូវបានពិន័យមួយប្រកួតដោយសារកំហុសក្រៅទីលាន

Published

on

គ្រូបង្វឹក Simone Inzaghi និង ខ្សែរបម្រើ Hakan Çalhanoğlu របស់ Inter Milan ត្រូវបានពិន័យ និងរងការព្យួរមួយប្រកួតដោយសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) ដោយសារពួកគេបានជួប និងទំនាក់ទំនងជាមួយសមាជិកក្រុមអ្នកគាំទ្រជ្រុលនិយម (ultras) របស់ Inter Milan ដែលមានឈ្មោះថា Curva Nord ដែលជាការរំលោភលើច្បាប់កីឡា។

ច្បាប់របស់ FIGC ហាមឃាត់មិនឱ្យកីឡាករបាល់ទាត់អាជីព និង គ្រូបង្វឹក ឬអ្នកជំនាញផ្សេងៗក្នុងអាជីពបាល់ទាត់ មានការទាក់ទងជាមួយក្រុមអ្នកគាំទ្របែបនេះបន្ទាប់ពីរដូវកាលចាប់ផ្តើម។ ការស៊ើបអង្កេតនេះត្រូវបានបើកឡើងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំក្រុម ultras មួយចំនួននៅខែកញ្ញា ឆ្នាំ២០២៤ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន។

Çalhanoğlu បានទទួលស្គាល់ថាគាត់បានជួបជាមួយតំណាងក្រុម ultras ក្នុងអំឡុងរដូវកាល ២០២២-២៣ ដើម្បីថ្លែងអំណរគុណចំពោះផ្ទាំងបដាគាំទ្រដែលបង្ហាញក្នុងអំឡុងពេលរញ្ជួយដីនៅតួកគីនៅខែកុម្ភៈ ឆ្នាំ២០២៣។ គាត់ត្រូវបានពិន័យ ៣០,០០០ អឺរ៉ូ និងព្យួរមួយប្រកួត។ Inzaghi ក៏បានទទួលស្គាល់ការទំនាក់ទំនងស្រដៀងគ្នានេះ ហើយត្រូវបានពិន័យ ១៥,០០០ អឺរ៉ូ និងព្យួរមួយប្រកួតផងដែរ។ អ្នកទាំងពីរបានទទួលយកការពិន័យ និងការព្យួរតាមកិច្ចព្រមព្រៀងជាមួយ FIGC ដើម្បីជៀសវាងបញ្ហាថ្ងៃក្រោយករណីមានការប្តឹងតវ៉ាទៅមក ដោយពួកគេកំពុងជាប់ភារកិច្ចក្នុងការទម្លាក់ បាសេឡូណាដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។ ដូច្នេះ ពួកគេនឹងខកខានការប្រកួត Serie A របស់ Inter Milan ទល់នឹង Hellas Verona នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

បច្ចុប្បន្ន Inter Milan កំពុងឈរលេខ ២ មាន ៧១ពិន្ទុ តាមពីក្រោយ Napoli ដែលមាន 74ពិន្ទុ ក្នុងតារាង Serie A ដោយម្នាក់ៗនៅសល់ ៤ប្រកួតទៀតនឹងរកឃើញក្រុមដែលលើកពានរដូវកាលនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២