Connect with us

បាល់ទាត់អន្តរជាតិ

មកដឹងអំពីពានរង្វាន់ដែលព័រទុយហ្គាល់ធ្លាប់ឈ្នះក្នុងប្រវត្តិសាស្ត្រ

Published

on

ថ្មីៗនេះ ព័រទុយហ្គាល់ ទើបតែបានក្លាយជាជើងឯកពានរង្ចាន់ Nations League ក្រោយពីបានយកឈ្នះអេស្ប៉ាញក្នុងវគ្គប៉េណាល់ទីកាត់សេចក្តី ដោយសារតែការប្រកួត ២តង់ពេញ ទទួលបានលទ្ធផល ២ស្មើ ខណៈទទួលបានការថែមម៉ោងចំនួន ១៤នាទី ២ដង លទ្ធផលនៅតែបន្ថស្មើដដែល។ ជ័យជំនះនេះ ធ្វើឱ្យព័រទុយហ្គាល់ក្លាយជាប្រទេសទី១ ដែលឈ្នះ UEFA Nations League ២ដង។

ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ព័រទុយហ្គាល់ ធ្លាប់បានឈ្នះពានរង្ចាន់ដូចខាងក្រោម៖

១. ពានរង្វាន់ UEFA European Championship (Euro)
ឆ្នាំ ២០១៦ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឈ្នះពាន UEFA Euro 2016 ដែលជាសមិទ្ធផលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសនេះ។ ដឹកនាំដោយ Cristiano Ronaldo ពួកគេបានយកឈ្នះបារាំង ម្ចាស់ផ្ទះ ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ជាមួយគ្រាប់បាល់ជ័យជម្នះរបស់ Eder នៅនាទីទី ១០៩ ក្នុងម៉ោងបន្ថែម។ នេះជាពានជើងឯកអឺរ៉ុបលើកដំបូងរបស់ព័រទុយហ្គាល់ បន្ទាប់ពីធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០០៤ ប៉ុន្តែចាញ់ក្រិក ១-០។

២. ពានរង្វាន់ UEFA Nations League
ឆ្នាំ ២០១៩ ព័រទុយហ្គាល់បានឈ្នះពាន UEFA Nations League នៅក្នុងការប្រកួតលើកដំបូងនៃទម្រង់នេះ។ ពួកគេបានយកឈ្នះហូឡង់ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់ ដោយគ្រាប់បាល់របស់ Gonçalo Guedes។ Cristiano Ronaldo បានដើរតួនាទីយ៉ាងសំខាន់ក្នុងជ័យជម្នះនេះផងដែរ។

៣. ឆ្នាំ ២០២៥ ព័រទុយហ្គាល់បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Nations League ម្តងទៀតបន្ទាប់ពីបំបាក់អេស្ប៉ាញក្នុងវគ្គប៉េណាល់ទីកាត់សេចក្តី។

Cristiano Ronaldo ជាតារាបាល់ទាត់ដ៏ល្បីល្បាញ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលនៅក្នុងបាល់ទាត់អន្តរជាតិ។ គាត់ជាអ្នកដើរតួនាទីសំខាន់ក្នុងការឈ្នះពានរង្វាន់ទាំងបីខាងលើ.

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២