Connect with us

បាល់ទាត់អន្តរជាតិ

Rodrygo ជ្រើសរើស​ការ​ផ្ទេរ​ទៅ Real Madrid ជាជាង​ការ​​លេង​ជាមួយ Lionel Messi

Published

on

ដោយ​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ Neymar នោះ ក្លឹប Barcelona តែងតែ​ព្យាយាម​តាម​ដាន​កីឡាករ​ពន្លក​ថ្មីៗ​របស់​ក្លឹប Santos ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​មិន​សូវ​រំលង​ឡើយ ហើយ​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប Rodrygo ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប Barcelona ចាប់​អារម្មណ៍​ដែរ។

នៅ​ឆ្នាំ 2019 ក្លឹប Barcelona បាន​សង្កេត​ឃើញ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​ដែល​មាន​ទេពកោសល្យ​ម្នាក់​គឺ Rodrygo ហើយ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចុះ​កុងត្រា​លើ​គាត់។

ឪពុក​របស់​ខ្សែប្រយុទ្ធ​វ័យ​ក្មេង Rodrygo ក៏​ចង់​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ចូល​រួម​ជាមួយ Barcelona ដែរ​នៅ​ពេល​នោះ។ ឪពុក​របស់ Rodrygo បាន​លើក​ឡើង​ពី​ឱកាស​ដែល​អាច​ឲ្យ​កូន​ប្រុស​របស់​គាត់​លេង​ជាមួយ Lionel Messi ផង​ដែរ។

Rodrygo បាន​រៀបរាប់​ប្រាប់ Jota Jota podcast ថា ឪពុក​របស់​គាត់​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ទាល់​ខ្លួន​ជាមួយ Barcelona រួច​ហើយ ប៉ុន្តែ​គាត់​បាន​ទទូច​ឲ្យ​រង់ចាំ​ការ​ទាក់ទង​ពី Real Madrid សិន។

ពេល​នោះ​ឪពុក​របស់ Rodrygo បាន​សួរ​កូន​ប្រុស​របស់​ខ្លួន​ថា “តើ​អ្នក​កំពុង​រង់ចាំ Real Madrid? រឺ​នឹង​​លេង​​ជាមួយ Messi”?

អ្វីៗ​បាន​ដូច​ការ​ចង់​បាន​របស់ Rodrygo ដោយ​គាត់​ទទួល​បាន​ការ​ទាក់ទង​ពី Real Madrid ភ្លាមៗ​បន្ទាប់​ពី​នោះ​មក ហើយ​ធ្វើ​ឲ្យ​គាត់​មិន​មាន​ភាព​ស្ទាក់ស្ទើរ​ឡើយ ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជា​មួយ Real Madrid។

ប្រភព: Barcauniversal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២