Connect with us

Sports

កម្ពុជាបន្តរងបរាជ័យក្រោមថ្វីដៃវៀតណាមក្នុងការប្រកួត SEA V League 2025

Published

on

នៅក្នុងការប្រកួត SEA V League 2025 ក្រុមជម្រើសជាតិបាល់ទះកម្ពុជាបានបន្តជួបបរាជ័យជាបន្តបន្ទាប់ទៅលើក្រុមវៀតណាម។ នៅក្នុងការប្រកួតជុំទីមួយនៃព្រឹត្តិការណ៍នេះ ដែលបានធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានចាញ់វៀតណាមក្នុងលទ្ធផល ៣-០។ ជាមួយគ្នានេះ នៅជុំទីពីរនៃការប្រកួត ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាក៏បានរងបរាជ័យម្តងទៀតទៅលើវៀតណាមក្នុងលទ្ធផល ៣-០ ដដែល ដោយមិនទទួលបានជ័យជំនះសូម្បីមួយសិត។

ការប្រកួតរថ្ងៃនេះ ក្រុមកម្ពុជាធ្វើបានល្អនៅសិតទី១ ដោយដេញពិន្ទុគ្នាទៅវិញទៅមករហូតដល់ចុងសិតទើបវៀតណាមអាចយកឈ្នះកម្ពុជាបាន។ ចំណែកតង់ទី២ និង ទី៣ ឃើញថាដាច់ពិន្ទុគ្នាឆ្ងាយ ដោយសារតែក្រុមកម្ពុជាធ្វើមិនសូវបានល្អដូចសិតទី១ មិនមានឱកាសក្នុងការវាយបកទៅកាន់វៀតណាមវិញទេ។

ក្នុងការប្រកួតជុំទីមួយនៃ SEA V League 2025 កម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់ទី៥ ដោយទទួលបានត្រឹម ១ ពិន្ទុបន្ទាប់ពីចាញ់ទាំងបួនប្រកួត។ នេះគឺជាបទពិសោធន៍ដ៏សំខាន់សម្រាប់ក្រុមកម្ពុជា ដែលធ្លាប់ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅលើទឹកដីខ្លួនឯង។

ទោះបីជាកម្ពុជាបានជួបការលំបាកក្នុងការប្រកួតជាមួយវៀតណាមក៏ដោយ ក៏ក្រុមនេះនៅតែមានសក្តានុពលក្នុងការអភិវឌ្ឍ។ កម្ពុជានឹងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗដូចជាហ្វីលីពីន ថៃ និងឥណ្ឌូណេស៊ី។ អ្នកគាំទ្របាល់ទះកម្ពុជាសង្ឃឹមថា ក្រុមជម្រើសជាតិនឹងអាចរៀនសូត្រពីបទពិសោធន៍នេះ ដើម្បីត្រឡប់មកវិញកាន់តែខ្លាំងនៅប្រកួតបន្ទាប់។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២