Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ ក្លឹប Bayern Munich ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Sadio Mane ជាមួយ​នឹង​កុងត្រា​ដល់​ឆ្នាំ 2025

Published

on

កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន Sadio Mane ដែល​ផ្ទេរ​ពី​ក្លឹប​ហង្សក្រហម Liverpool។

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាមួយ​រយៈពេល​ខ្លី​មក ពេល​នេះ​អ្វីៗ​ដូច​ជា​ការ​រំពឹង​សម្រាប់​អ្នកគាំទ្រ Bayern Munich ពិត​មែន ដោយ​ពួក​គេ​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​គឺ Sadio Mane។

ក្លឹប Bayern Munich បាន​ចុះហត្ថលេខា​លើ Sadio Mane ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​កុងត្រា​រយៈពេល 3 ឆ្នាំ និង​តម្លៃ​ផ្ទេរ​ផ្ដាច់​កុងត្រា​ប្រហែល​ជា 32 លាន​អឺរ៉ូ។

Sadio Mane ដែល​បច្ចុប្បន្ន​មាន​វ័យ 30 ឆ្នាំ គឺ​ជា​កីឡាករ​របស់​ហង្សក្រហម Liverpool ​រយៈពេល 6 ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​ការ​ផ្ទេរ​ពី Southampton កាល​ពី​ឆ្នាំ 2016។ ប៉ុន្តែ​គាត់​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​លេង​ឲ្យ Bayern Munich ហើយ​ប្រហែល​ជា​គាត់​ចង់​សាក​ល្បង​ជា​មួយ​នឹង​បទ​ពិសោធន៍​ថ្មី​នៅ Bundesliga ផង​ដែរ។

ប្រភព: FC Bayern Munchen

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២