Connect with us

Sports

Luis Suarez ត្រូវបានពិន័យបន្ថែមចំនួន ៣ប្រកួតទៀត

Published

on

រឿងកាលពីថ្ងៃមុនអត់ទាន់ចប់ទេ ខ្សែប្រយុទ្ធក្លឹប Inter Miami កីឡាករ Luis Suarez ត្រូវបានពិន័យបន្ថែមបីប្រកួតទៀតសម្រាប់ការស្ដោះទឹកមាត់ដាក់បុគ្គលិករបស់ក្លឹប Seattle Sounders។

គណៈកម្មាធិការវិន័យពានរង្វាន់ Leagues Cup បានពិន័យ Suarez ៦ប្រកួតសម្រាប់ការប្រព្រឹត្តរបស់គាត់ក្រោយការបរាជ័យវគ្គផ្ដាច់ព្រ័ត្រពាន Leagues Cup កាលពីថ្ងៃទី ៣១ ខែសីហា ប៉ុន្តែការពិន័យនោះអនុវត្តតែលើការប្រកួតពានរង្វាន់ដដែលនៅឆ្នាំបន្តបន្ទាប់ប៉ុណ្ណោះ។

ឥឡូវនេះ សហព័ន្ធកីឡាបាល់ទាត់ Major League Soccer បានពិន័យ Suarez ៣ប្រកួតទៀត ដែលមានន័យថាគាត់នឹងអវត្តមានក្នុងការប្រកួតក្នុងស្រុករបស់ក្លឹប Miami ទល់នឹង Charlotte FC, DC United និង Seattle ។

ក្លឹប Miami បានចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Lumen Field ក្នុងទីក្រុង Seattle ដោយមានការមានការប្រតាយប្រតប់គ្នារវាងកីឡាករទាំងសងខាង ដោយ Suarez បានចាប់កីឡាករបម្រើ Obed Vargas របស់ក្លឹប Sounders មុនពេលស្ដោះទឹកមាត់ទៅលើប្រធានផ្នែកសន្តិសុខ Gene Ramirez។ Suarez បានសរសេរនៅលើ Instagram ថា៖ «វាជាពេលមួយដែលមានភាពតានតឹង និងខកចិត្តខ្លាំង ដែលបន្ទាប់ពីការប្រកួតបានបញ្ចប់ មានរឿងដែលមិនគួរកើតឡើងបានកើតឡើង ប៉ុន្តែវាមិនមែនជាហេតុផលដែលអាចលើកលែងខ្ញុំបានឡើយ»។
«ខ្ញុំបានធ្វើខុស ហើយខ្ញុំសូមអធ្យាស្រ័យដោយស្មោះ។ នេះមិនមែនជារូបភាពដែលខ្ញុំចង់បង្ហាញមុខគ្រួសារខ្ញុំ ដែលរងទុក្ខដោយសារកំហុសរបស់ខ្ញុំ និងនៅចំពោះមុខក្លឹបរបស់ខ្ញុំ ដែលមិនសមនឹងរងផលប៉ះពាល់ដោយសាររឿងបែបនេះទេ»។

គួររំលឹកផងដែរថា Suarez ធ្លាប់ត្រូវបានសមាគមបាល់ទាត់អង់គ្លេសពិន័យ ៨ ប្រកួតកាលពីឆ្នាំ ២០១១ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទរើសអើងពូជសាសន៍លើខ្សែការពារក្លឹប Manchester United កីឡាករ Patrice Evra។ គាត់ធ្លាប់ត្រូវបានពិន័យ ៣ ដងរួចមកហើយពីបទខាំគូប្រកួត ដោយកាលនោះគាត់នៅក្លឹប Ajax, Uruguay និង Liverpool។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២