Connect with us

Sports

The South Coast Derby បញ្ចប់ទៅដោយគ្មានគ្រាប់បាល់សូម្បីមួគ្រាប់

Published

on

ការប្រកួតរវាង Southampton និង Portsmouth បានបញ្ចប់ដោយលទ្ធផលស្មើ ០-០ ក្នុងក្របខណ្ឌ Championship ដែលជាការជួបគ្នាលើកដំបូងក្នុងលីគរបស់គូប្រជែងដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងត្បូងនេះ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំ។

ក្រុម Pompey លេងបានល្អជាងនៅវគ្គទីមួយ ហើយការទាត់របស់ Andre Dozzell ក៏បានបុករបារទីដែរ។

ក្រុមភ្ញៀវបានដាក់សំពាធទៅលើតំបន់ការពាររបស់ម្ចាស់ផ្ទះ ហើយបានបង្កើតឱកាសបន្ថែមតាមរយៈកីឡាករ Conor Chaplin ក៏ដូចជា Josh Murphy និង Adrian Segecic។

ប៉ុន្តែក្រុម Saints បានប្រសើរឡើងខ្លាំងនៅវគ្គទីពីរ ដោយបានគ្រប់គ្រងបាល់ និងបានបង្ខំឱ្យគូប្រជែងរបស់ពួកគេលេងការពារកាន់តែជ្រៅក្នុងតំបន់របស់ពួកគេ។
ពេលចប់ការប្រកួត អ្នកគាំទ្រ Southampton បានស្រែកជេរខណៈអ្នកគាំទ្រ Portsmouth ដែលបានធ្វើដំណើរមកគាំទ្រក្រុមបានអបអរសាទរនៅពេលដែលភាគីទាំងពីរចែកគ្នាមួយពិន្ទុដូចគ្នា។

លទ្ធផលនេះគឺជាការស្មើ ០-០ លើកទីពីររវាងក្រុមទាំងពីរ ដែលការប្រកួតលើកមុនគឺនៅឆ្នាំ ១៩២៤។ អ្នកគាំទ្រនៃក្រុមទាំងពីរបានដើរចូលទៅកីឡដ្ឋាន St Mary’s ដែលពោរពេញទៅដោយសំឡេងអ៊ូអរសម្រាប់ព្រឹត្តិការណ៍ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំងនេះ។

ប៉ុន្តែវាគឺជាក្រុម Portsmouth ដែលលេងបានល្អជាងនៅវគ្គទីមួយ ដោយពួកគេមានឱកាសទាត់ចំនួន ៧ ដង ខណៈ Southampton ទាត់បានតែ ៣ ដងប៉ុណ្ណោះ។
ពួកគេបានចូលមកកៀកនឹងគ្រាប់បាល់មុន ១០ នាទីដំបូង នៅពេលដែល Dozzell ទាត់បាល់កោងជើងស្តាំយ៉ាងល្អដែលធ្វើឱ្យអ្នកចាំទី Saints គឺកីឡាករ Gavin Bazunu មិនអាចចាប់បាន។

បន្ទាប់មក មុនពេលចប់តង់ទីមួយបន្តិច ក្រុម Portsmouth បានចូលកៀកគ្រាប់បាល់ម្តងទៀត នៅពេលដែលបាល់របស់ Murphy ពីខាងឆ្វេងបានទៅដល់ Colby Bishop ក្នុងប្រអប់ ប៉ុន្តែការទាត់របស់គាត់បានហោះចេញទៅក្រៅទី។
ក្រុម Saints មើលទៅដូចជាក្រុមដែលគ្រោះថ្នាក់ជាងបន្ទាប់ពីសម្រាកតង់ ហើយ Cameron Archer មានឱកាសដ៏ល្អបន្ទាប់ពីកំហុសរបស់ Regan Poole។
ទោះជាយ៉ាងណាក៏ដោយ កីឡាករប្រយុទ្ធរូបនេះប៉ះបាល់ធ្ងន់ពេកនៅពេលដែលគាត់យកវាជុំវិញអ្នកចាំទីបម្រុង Ben Killip ហើយមុំក៏តូចពេកសម្រាប់គាត់ក្នុងការស៊ុតបាល់បញ្ចូលទី។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២