Connect with us

Sports

Real Madrid ថា ‘La Liga ត្រូវទទួលខុសត្រូវគ្រប់យ៉ាង!’ – លោក Javier Tebas បដិសេធថាអត់ដឹងទេ!!

Published

on

Real Madrid ថា ‘La Liga ត្រូវទទួលខុសត្រូវគ្រប់យ៉ាង!’ – លោក Javier Tebas បដិសេធថាមិនបានកំណត់គោលដៅ Real Madrid សម្រាប់ការធ្វើតេស្តសារធាតុញៀន ខណៈប្រធានឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ FIFA

ប្រធាន La Liga លោក Javier Tebas បានបដិសេធការអះអាងរបស់ក្លឹប Real Madrid ដែលថាអាជ្ញាធរលីគបានកំណត់គោលដៅក្លឹបដោយបញ្ជូនក្រុមធ្វើតេស្តសារធាតុញៀនទៅកាន់ទីលានហ្វឹកហាត់របស់ Real Madrid កាលពីថ្ងៃច័ន្ទ។ ក្នុងនោះ លោក Tebas បានចំអកទៅកាន់ក្រុមរបស់លោក Xabi Alonso ដោយលើកឡើងថាពួកគេតែងតែបន្ទោស La Liga គ្រប់រឿងបន្ទាប់ពីក្លឹបបានដាក់ពាក្យបណ្ដឹងផ្លូវការទៅកាន់ FIFA។

ក្រុមរបស់លោក Alonso កំពុងត្រៀមប្រកួត Champions League ទល់នឹង Marseille កាលពីព្រឹកថ្ងៃច័ន្ទ នៅឯកន្លែងហ្វឹកហាត់ Valdebebas ពេលដែលក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀនអេស្ប៉ាញ (CELAD) បានមកដល់ដើម្បីធ្វើតេស្តសារធាតុញៀន។ កីឡាករ Real ចំនួន ៦ នាក់ត្រូវបានធ្វើតេស្ត ហើយនេះបានបណ្តាលឱ្យការពន្យារពេលមួយម៉ោងក្នុងការហ្វឹកហាត់របស់ពួកគេ មុនមួយថ្ងៃនៃការប្រកួតបើកឆាកដ៏សំខាន់បែបនេះ។

តាមការរាយការណ៍របស់ Cadena SER បានឲ្យដឹងថា Madrid បានត្អូញត្អែរអំពីការធ្វើតេស្តភ្លាមៗនេះ ហើយបានបន្ទោសទៅលើ La Liga ប៉ុន្តែលោក Tebas បានបញ្ជាក់ថាអង្គការរបស់លោកមិនមានយុត្តាធិការដើម្បីអនុវត្តការធ្វើតេស្តបែបនេះទេ។ លោកបាននិយាយនៅក្នុងព្រឹត្តិការណ៍ Panini ថា៖ “ពួកយើងគ្មានយុត្តាធិការ ហើយមិនធ្លាប់មាន។ ពួកគេពន្យល់ថា La Liga ត្រូវបន្ទោសគ្រប់យ៉ាង ហើយវាជារឿងមិនអាចទៅរួចទេដែលពួកយើងបានបញ្ជូនពួកគេទៅ”។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២