បាល់ទាត់អន្តរជាតិ
មើលទៅពាន EPL ឆ្នាំនេះ នៅតែជារបស់ Liverpool ទេដឹង?
ក្លិប Liverpool បានឈ្នះការប្រកួតលើកទី ៥ របស់ពួកគេ ដោយបន្តការចាប់ផ្តើមរដូវកាលយ៉ាងល្អឥតខ្ចោះក្នុងការការពារតំណែងជើងឯក Premier League របស់ពួកគេ ដោយទទួលបានជ័យជម្នះក្នុង Merseyside derby ទល់នឹង Everton នៅកីឡដ្ឋាន Anfield ។
ក្រុមរបស់លោក Arne Slot បានគ្រប់គ្រងការប្រកួតតាំងពីដើមដំបូង នៅពេលដែលកីឡាករ Ryan Gravenberch បានទាត់បាល់លើកយ៉ាងប៉ិនប្រសប់ពីការបញ្ជូនបាល់របស់ Mohamed Salah ដើម្បីនាំមុខឲ្យ Liverpool នៅនាទីទី ១០ ។
Gravenberch បានក្លាយជាអ្នកបញ្ជូនបាល់មុនពេលបញ្ចប់ម៉ោងទីមួយបន្តិច ដោយបានបញ្ជូនបាល់ឲ្យ Hugo Ekitike ស៊ុតកាត់អ្នកចាំទីរបស់ Everton កីឡាករ Jordan Pickford ចូលទី។
ក្លិប Liverpool បានបង្ហាញពីភាពខ្លាំងរបស់ក្រុមរបស់ពួកគេ ដោយទុកកីឡាករ Florian Wirtz និង Alexander Isak ដែលជាកីឡាករទិញចូលថ្មីសរុបមានតម្លៃ ២៤១ លានផោន អង្គុយនៅកៅអីបម្រុងរហូតដល់តង់ទី ២ ។
ក្រុម Everton បានលេងល្អប្រសើរឡើង នៅពេលដែលការប្រកួតបន្តទៅមុខ ដោយបានរកគ្រាប់បាល់វាយបកវិញនៅនាទីទី ៥៨ នៅពេលដែលការបញ្ជូនបាល់កាត់របស់ Jack Grealish បានទៅដល់កីឡាករ Iliman Ndiaye នៅបង្គោលទីឆ្ងាយ ហើយគាត់បានបញ្ជូនបាល់ឲ្យ Idrissa Gueye ស៊ុតយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកចាំទីរបស់ Liverpool កីឡាករ Alisson អស់លទ្ធភាពសង្គ្រោះ។
ប៉ុន្តែយ៉ាងណាលទ្ធផលបញ្ចប់ត្រឹមប៉ុណ្ណឹង Liverpool 2 ចំណែក Everton 1