Connect with us

Sports

បាក់ឌុបនៅ Barça បរិញ្ញា នៅ ប៉ារីស!!

Published

on

អ្នកគាំទ្រ នាំគ្នានិយាយថា Barcelona មិនចេះប្រើ Dembele ប៉ុន្តែពួកគេប្រហែលមិនបានដឹងទេថា ឆ្លងកាត់អាជីព នៅ Barcelona រូបគេទទួលបានមេរៀនជាច្រើន ប្រៀបដូចជាការដុសខាត់ដ៏ធំមួយ។

«នៅពេលដែលគេប្រើប្រាស់បានត្រឹមត្រូវ គេអាចក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក។» ការអះអាងដ៏ក្លាហាននេះពីអតីតគ្រូបង្វឹកក្រុម Barcelona លោក Xavi កាលពីឆ្នាំ ២០២១ បានផ្ទុកនូវអារម្មណ៍មួយដែល Ousmane Dembele ធ្លាប់បានលឺពេញមួយអាជីពរបស់គាត់ គឺគាត់បានមើលឃើញទៅហើយ គ្រាន់តែត្រូវការពេលវេលា ស្របពេលដែលក្លឹបជួបវិបត្តិ ទើប Barcelona របូតគ្រាប់ពេជ្រមួយនេះ។

ដំបូងមនុស្សមួយចំនួនបានសង្ស័យថា កីឡាករជនជាតិបារាំងរូបនេះ មិនអាចទៅដល់កម្រិតដែលខ្ពស់បំផុតឡើយ បន្ទាប់ពីបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទីពីរបន្ទាប់ពីចុះកុងត្រាពីក្រុម Borussia Dortmund មកកាន់ក្រុម Barcelona ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៣៥.៥ លានផោនក្នុងឆ្នាំ ២០១៧។

ប៉ុន្តែ បន្ទាប់ពីការធ្វើដំណើរដែលពោរពេញទៅដោយការលំបាកជាច្រើន ដោយសារតែការតស៊ូតទល់នឹងរបួស ភាពមិនទៀងទាត់ និងសំណួរអំពីអាកប្បកិរិយារបស់គាត់ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ទីបំផុតក្តីសុបិន្តបានក្លាយជាការពិត បន្ទាប់ពីឈ្នះពាន Ballon d’Or ដែលជាពានរង្វាន់ដែលគាត់បានស្រមៃជាយូរមកហើយ។

នៅពេលគាត់ថ្លែងអំណរគុណដល់គ្រួសាររបស់គាត់សម្រាប់ការលះបង់ដើម្បីជួយគាត់ឱ្យឈ្នះពានរង្វាន់បុរសដ៏កំពូលនៅក្នុងទីក្រុងប៉ារីស កីឡាករ Dembele រលីងរលោងទឹកភ្នែក ដែលជាសញ្ញានៃភាពលំបាកដែលគាត់បានជួបប្រទះពេញមួយអាជីពរបស់គាត់។

រដូវកាលដ៏អស្ចារ្យរបស់ Dembele ឆ្នាំ ២០២៤-២៥ បានជួយឱ្យក្លឹបរបស់គាត់ Paris St-Germain ឈ្នះពាន Ligue 1, Coupe de France និង Champions League មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រពាន Club World Cup ផងដែរ។

គាត់រកបាន ៣៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ១៤ លើកនៅក្នុងគ្រប់ការប្រកួតទាំងអស់ ហើយបន្ទាប់ពីការចាប់ផ្តើមដ៏ស្ងប់ស្ងាត់នៅរដូវកាលនេះ គាត់គឺជាខ្សែប្រយុទ្ធដែលមានទម្រង់លេងល្អបំផុតនៅអឺរ៉ុប យោងតាមស្ថិតិពីវេននៃឆ្នាំ។

សមិទ្ធិផលរបស់គាត់មិនអាចមើលរំលងបានទេ។ គាត់បានយកឈ្នះ Mohamed Salah របស់ Liverpool ដែលបានចូលរួមចំណែករកគ្រាប់បាល់ច្រើនជាងកីឡាករដទៃទៀតនៅក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបកាលពីរដូវកាលមុន, Kylian Mbappe របស់ Real Madrid ដែលបានស៊ុតបញ្ចូលទីបានច្រើនជាង, និងភាពប៉ិនប្រសប់របស់ Lamine Yamal និង Raphinha របស់ Barcelona។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២