Connect with us

បាល់ទាត់ជាតិ

ចែករំលែកក្ដីស្រលាញ់ តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ អង្គការផ្កាយសមុទ្រ ២០២៥

Published

on

សេចក្តីប្រកាសព័ត៌មាន
អង្គការផ្កាយសមុទ្រកម្ពុជា បម្លែងបាល់ទាត់សម្រាប់សហគមន៍ ទៅជាការគាំទ្រការអប់រំសម្រាប់កុមារ
[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ខែវិច្ឆិកា ឆ្នាំ២០២៥] – អ្នកចូលរួមជាង ៧០០ នាក់ រួមទាំងកីឡាករបាល់ទាត់មិនមែនអាជីពចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន និងក្រុមសហគមន៍ចំនួន ២៤ ក្រុម បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី ២៣ វិច្ឆិកា នៅកីឡដ្ឋានបាល់ទាត់អង្គការផ្កាយសមុទ្រ។​​​

សម្រាប់ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ឆ្នាំ ២០២៥។ ការប្រកួតបាល់ទាត់សម្រាប់សហគមន៍នេះ បានផ្សារភ្ជាប់ការប្រកួតមិត្តភាពឲ្យក្លាយជាការគាំទ្រដ៏មានន័យ សម្រាប់ការអប់រំរបស់កុមារក្រីក្រក្នុងរាជធានីភ្នំពេញ។ ជាមួយការគាំទ្រពីដៃគូរ ២២ ក្រុមហ៊ុន ព្រឹត្តិការណ៍នេះបានជួយលើកកម្ពស់ការយល់ដឹង និងស្វែងរកថវិកាសម្រាប់កម្មវិធីរបស់អង្គការផ្កាយសមុទ្រកម្ពុជាដែលផ្តល់ឱកាសអប់រំ សុខភាព ជំនាញជីវិត និងការលេងកីឡា ដល់យុវជនយ៉ាងហោច ៤,០០០ នាក់ រៀងរាល់ឆ្នាំ។

អ្នកចូលរួមចម្រុះគ្នា រួមមានមកពីក្រុមហ៊ុនឯកជន ក្រុមមិត្តភក្តិ និងប្រិយមិត្តបាល់ទាត់បានចូលរួមធ្វើឱ្យមានបរិយាកាសសប្បាយរីករាយ និងការហ៊ោកញ្ជ្រៀវ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រអង្គការផ្កាយសមុទ្រកម្ពុជា។ បរិយាកាសពេញមួយថ្ងៃ បានឆ្លុះបញ្ចាំងពី ស្មារតី “កីឡាដើម្បីការអប់រំ” និងការរីកចម្រើនរបស់ព្រឹត្តិការណ៍នេះ ដែលត្រូវបានរៀបចំឡើងជាលើកទី៤ហើយគិតត្រឹមឆ្នាំ ២០២៥នេះ ដែលបានបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍កីឡាដឹកនាំដោយសហគមន៍ពិតអាចបង្កើតនូវយន្តការគាំទ្រដល់កុមារងាយរងគ្រោះ។
ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័ត្រយ៉ាងស្វិតស្វាញ ក្រុម Khemerak Angkor បានឈ្នះពានជើងឯកក្នុងរដូវកាលឆ្នាំ ២០២៥នេះ ដែលក្រុម The Legacy FT ទទួលបានចំណាត់ថ្នាក់លេខ ២ ហើយក្រុម Courtyard By Marriott Phnom Penh ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣។

created by photogrid

បន្ថែមពីលើការប្រកួតជើងឯក គឺជាការប្រកួតមិត្តភាពដោយគណៈគ្រប់គ្រងនៃអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន កូកា-កូឡាកម្ពុជា ដែលភាគច្រើនមិនមានបទពិសោធន៍ ហើយមានមួយចំនួនមិនធ្លាប់លេងបាល់ទាត់ផងដែរ។ ការប្រកួតពិសេសនេះ មិនត្រឹមបន្ថែមនូវភាពសប្បាយរីករាយប៉ុនណ្ណោះទេ តែថែមទាំងបានបង្ហាញថា កីឡាបាល់ទាត់អាចបង្កើតសាមគ្គីភាព និងការភ្ជាប់ទំនាក់ទំនងរវាងមនុស្សគ្រប់វណ្ណៈ។
អ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិអង្គការផ្កាយសមុទ្រកម្ពុជា បានមានប្រសាសន៍ថា៖

“ព្រឹត្តិការណ៍នេះគឺចង់រំលេចពីសារៈសំខាន់នៃកីឡាបាល់ទាត់សម្រាប់សហគមន៍ដែលមានការចូលរួមមិនថាពីសហគមន៍ ឬក្រុមហ៊ុនឯកជនឡើយ គឺនៅពេលដែលយើងមានគោលបំណងតែមួយគឺយើងអាចកែប្រែ កីឡាបាល់ទាត់ក្លាយជាស្ពានទៅកាន់ការអប់រំ ឱកាស និងទំនុកចិត្តសម្រាប់កុមារដែលកំពុងមានតម្រូវការ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រកួត ក្រុមហ៊ុនជាដៃគូរ និងអ្នកចូលរួមទាំងអស់ ដែលបានឈរជាមួយយើងក្នុងឆ្នាំនេះ។”
លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) លើកឡើងថា៖
“ជិត៣៣ ឆ្នាំហើយ ដែលយើងបានផលិតនៅកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ក្នុងពេលជិត៣៣ឆ្នាំមកនេះ បេសកកម្មរបស់យើងគឺលើសពីការផលិតចែកចាយភេសជ្ជៈដើម្បីផ្តល់ភាព

created by photogrid

created by photogrid

ប្រភព : ISF Sports Ground

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២