បាល់ទាត់អន្តរជាតិ
ស្ងាត់ៗ West Ham ទាក់ទងខ្សែប្រយុទ្ធពីររូបរបស់ក្លឹប Sassuolo

ក្លឹបញញួរធំ West Ham បានធ្វើការទាក់ទងទៅកាន់ក្លឹប Sassuolo ជុំវិញការផ្ទេរខ្សែប្រយុទ្ធពីររូបដែលមាន Giacomo Raspadori និង Gianluca Scamacca ខណៈដែលក្លឹបរបស់ពួកគេកំពុងដាក់គោលដៅពង្រឹងបន្ថែមទៀតនៅតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មី។
ដោយឡែកគ្រូបង្វឹកលោក David Moyes ទើបតែចុះហត្ថលេខាកីឡាករចំណូលថ្មីជាលើកដំបូងរបស់គាត់ ក្នុងរដូវក្តៅនេះ កាលពីថ្ងៃច័ន្ទដោយនាំយកខ្សែការពារពីក្លឹប Rennes គឺកីឡាករ Nayef Aguerd ជាមួយនឹងតម្លៃផ្ទេរប្រហែល 30 លានផោន។
ប៉ុន្តែក្លឹបញញួរធំ West Ham ទំនងជាត្រូវការកីឡាករចំណូលថ្មីបន្ថែមទៀត ខណៈដែលលោក Moyes ចង់ពង្រឹងក្រុមរបស់គាត់ឲ្យកាន់តែមានប្រសិទ្ធិភាពសម្រាប់យុទ្ធនាការរដូវកាលក្រោយឆ្នាំ 2022/23 ហើយពួកគេក៏ភារកិច្ចសម្រាប់ការប្រកួតប្រជែងក្នុងក្របខណ្ឌ Europa Conference League ផងដែរ។
West Ham កំពុងសម្លឹងរកឱកាសដែលអាចផ្ទេរខ្សែប្រយុទ្ធពីររូបពីក្លឹប Sassuolo ដែលជាកីឡាករសញ្ជាតិអ៊ីតាលី Giacomo Raspadori និង Gianluca Scamacca។ ដោយឡែក Raspadori វ័យ 22 ឆ្នាំបានស៊ុតបញ្ចូលទី 10 គ្រាប់នៅ Serie A កាលពីរដូវកាលមុន ខណៈដែល Scamacca រកបាន 16 គ្រាប់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega