បាល់ទាត់អន្តរជាតិ
Konrad Laimer បដិសេធបន្តកុងត្រាថ្មីជាមួយ RB Leipzig និងត្រៀមផ្ទេរទៅ Bayern Munich
ខ្សែបម្រើ Konrad Laimer របស់ក្លឹប RB Leipzig បានច្រានចោលសំណើរបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយចង់ចូលរួមជាមួយ Bayern Munich។
យ៉ាងណាមិញ ក្លឹបបិសាចក្រហម Manchester United ក៏បានចាប់អារម្មណ៍នឹង Konrad Laimer ដែរ ប៉ុន្តែខ្សែបម្រើរូបនេះនឹងជ្រើសរើសការផ្ទេរទៅ Bayern Munich ដែលខ្លួនពេញចិត្តជាង។
ដោយឡែក Laimer ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅរដូវកាលឆ្នាំ 2021/22 នេះ នៅពេលដែល RB Leipzig បានឈ្នះពានរង្វាន់ DFB Pokal ដែលជាពានរង្វាន់ធំដំបូងគេសម្រាប់ក្លឹប ហើយពួកគេក៏មានកៅអីលេង UEFA Champions League រដូវកាលថ្មីនេះផងដែរ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអូទ្រីស Konrad Laimer នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ។ ជាមួយនឹងការបដិសេធរបស់ Laimer ក្នុងការបន្តកុងត្រាថ្មីនោះ ធ្វើឲ្យក្លឹប RB Leipzig ប្រឈមនឹងហានិភ័យនៃការខាតបង់ប្រាក់ផ្ទេរ។ ដូច្នេះក្លឹបត្រូវតែបង្ខំចិត្តលក់គាត់ចេញឲ្យបានកាន់តែឆាប់កាន់តែល្អ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ