បាល់ទាត់អន្តរជាតិ
បុគ្គលិកពេទ្យ 8 នាក់នៅអាហ្សង់ទីនប្រឈមការដាក់ទោសពាក់ព័ន្ធនឹងករណីស្លាប់របស់ Diego Maradona

បុគ្គលិកពេទ្យចំនួនប្រាំបីនាក់នៅប្រទេសអាហ្សង់ទីននឹងបន្តការកាត់ក្តីជុំវិញការស្លាប់របស់វីរបុរសបាល់ទាត់ Diego Maradona។ បុគ្គលិកទាំងនោះមានការធ្វេសប្រហែសកម្រិតព្រហ្មទណ្ឌដែលបណ្ដាលឲ្យ Diego Maradona បាត់បង់ជីវិត។
យ៉ាងណាមិញ Maradona បានទទួលមរណៈភាពក្នុងខែវិច្ឆិកា ឆ្នាំ 2020 ជាមួយនឹងជម្ងឺគាំងបេះដូង។ ការស្លាប់របស់គាត់បានកើតឡើងភ្លាមៗ បន្ទាប់ពីការវះកាត់ដុំឈាមក្នុងខួរក្បាលរបស់គាត់។
ការស៊ើបអង្កេតពីព្រះរាជអាជ្ញាទៅលើវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលទទួលខុសត្រូវលើការថែទាំរបស់ពួកគេចំពោះ Maradona។ ឥឡូវនេះចៅក្រមបានបញ្ជាឲ្យមានការកាត់ទោសពីបទមនុស្សឃាតដែលមានទម្ងន់ទោស កើតចេញពីលទ្ធផលនៃកង្វះការថែទាំ និងភាពមិនប្រក្រតីក្នុងការព្យាបាលអ្នកជម្ងឺ។
មេធាវីតំណាងឲ្យកូនប្រុសម្នាក់របស់ Maradona បានអះអាងថា “វា គឺជាអំពើមនុស្សឃាត”។ Maradona ត្រូវបានអនុញ្ញាតឲ្យសម្រាកនៅផ្ទះ បន្ទាប់ពីការវះកាត់ខួរក្បាលរបស់គាត់ ហើយក្រុមអ្នកជំនាញបានសន្និដ្ឋានថា ក្រុមគ្រូពេទ្យរបស់គាត់បានប្រព្រឹត្តរឿងនេះ នៅក្នុងអាកប្បកិរិយាមិនសមរម្យ ខ្វះចំណេះដឹង ខ្វះការថែរក្សា និងប្រុងប្រយ័ត្ន។
យ៉ាងណាមិញ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់ Maradona គឺលោក Leopoldo Luque ក៏ស្ថិតក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការកាត់ក្តីនេះដែរ បូករួមជាមួយនឹងគ្រូពេទ្យវះកាត់សរសៃប្រសាទ ចិត្តវិទូ វេជ្ជបណ្ឌិតពីរនាក់ផ្សេងទៀត និងគិលានុបដ្ឋាយិកាពីរនាក់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ