Connect with us

បាល់ទាត់អន្តរជាតិ

Ander Herrera សរសើរ​ថា Messi មិន​ត្រឹម​តែ​ជា​កីឡាករ​ល្អ​បំផុត​នោះ​ទេ គាត់​ជា​មនុស្ស​មានចរិត​ល្អ​ទៀត​ផង

Published

on

ខ្សែបម្រើ Ander Herrera របស់ក្លឹប Paris Saint-Germain (PSG) បាន​សរសើរ​ដល់​មិត្ត​រួម​ក្រុម​របស់​គាត់ Lionel Messi ថា​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​​នៅ​លើ​លោក។ គាត់​​បាន​​សរសើរ​ចំពោះ​សមត្ថភាព​លេង​បាល់ និង​ការ​ប្រើ​ជីវិត​រស់​នៅ​ដ៏​ល្អ​របស់ Messi ថែម​ទៀត​ផង។

រដូវកាល​ដំបូង​របស់ Messi (2021-22) នៅ Parc des Princes ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ជជែកវែកញែក​ពី​ភាព​ខុស​គ្នា​របស់​គាត់​កាល​នៅ​ជា​មួយ​ក្លឹប​ចាស់ ដោយ​គាត់​រក​បាន​គ្រាប់​បាល់​ត្រឹមតែ 11 គ្រាប់​ប៉ុណ្ណោះ​នៅ​គ្រប់​ព្រឹត្តិ​ការណ៍​ប្រកួត​ទាំង​អស់​របស់​ក្លឹប។​

យ៉ាង​ណា​ក្ដី កីឡាក​រវ័យ 34 ឆ្នាំ Lionel Messi បាន​លើកពាន Ligue 1 ជា​មួយ​ក្លឹប​ថ្មី PSG នៅ​ចុង​បញ្ចប់​នៃ​រដូវកាល។ ទោះ​ជា​ការ​បង្ហាញ​សមត្ថភាព​របស់​គាត់​មិន​ដល់​កម្រិត​ដែល​មនុស្ស​ជាច្រើន​រំពឹង​ទុក​ក៏​ដោយ ប៉ុន្តែ​ម្ចាស់​ពាន Ballon d’Or ប្រាំពីរ​សម័យ​រូបនេះ នៅ​តែ​ជា​កីឡាករ​ដែល​រួម​ចំណែក​សំខាន់​នៅ​ក្នុង​ក្រុម និង​មាន​ស្ថិតិ​បញ្ជូន​បាល់​ឲ្យ​មិត្តរួម​ក្រុម​បាន​រហូតដល់ 15 លើក។

ដោយ​ឡែក Herrera ក៏​នៅ​តែ​សរសើរ Messi ផង​ដែរ ដោយ​បាន​និយាយ​ថា៖ “គាត់​ត្រូវ​បាន​គេ​គ្រប់​គ្នា​រំពឹង​ទុក​គ្រាប់​បាល់ 50 គ្រាប់​ក្នុង​មួយ​រដូវ​កាល។ បើ​គាត់​មិន​អាច​រក​គ្រាប់​បាល់​ដល់​ប៉ុណ្ណឹង​ទេ មនុស្ស​ក៏​និយាយ​ពី​គាត់។… ប៉ុន្តែ​សម្រាប់​ខ្ញុំ គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេល​ទាំង​អស់​ដោយ​គ្មាន​ការ​ប្រកែក​អ្វី​ឡើយ។ ឥឡូវ​នេះ​ខ្ញុំ​កោត​សរសើរ​គាត់​កាន់​តែ​ខ្លាំង​ចំពោះ​របៀប​ដែល​គាត់​រស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់ ដោយ​សុភាព​រាបសារ​ជានិច្ច។ គាត់​មាន​ស្នាម​ញញឹម​ទៅ​កាន់​មនុស្ស​គ្រប់គ្នា”។

ប្រភព: Sportskeeda

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២