បាល់ទាត់អន្តរជាតិ
Matthijs de Ligt កំពុងមានចេតនាក្នុងការចាកចេញពីក្លឹប Juventus

ខ្សែការពារកណ្ដាល Matthijs de Ligt របស់ក្លឹប Juventus កំពុងព្យាយាមស្វែងរកឱកាសក្នុងការចាកចេញពីក្លឹប ខណៈដែលការចរចារវាងក្លឹប និងកីឡាករហាក់ដូចជាមិនត្រូវរូវគ្នាឡើយ (នេះបើយោងតាមការចុះផ្សាយរបស់ 90min.com)។
ខ្សែការពារកណ្តាលរូបនេះ នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតលើកុងត្រាសរុប 5 ឆ្នាំដែលគាត់បានចុះហត្ថលេខាជាមួយ Juventus នៅពេលដែលគាត់បានផ្ទេរពីក្លឹប AFC Ajax ក្នុងឆ្នាំ 2019។ Juventus កំពុងមានការពិភាក្សាលើលក្ខខណ្ឌថ្មី ជាមួយនឹងកុងត្រាថ្មីសម្រាប់ De Ligt ផងដែរ។
យ៉ាងណា Juventus នៅតែព្យាយាមធ្វើការរក្សាទុក Matthijs de Ligt ព្រោះពេលនេះ គាត់គឺជាខ្សែការពារកណ្ដាលដ៏រឹងមាំដែលមិនអាចខ្វះបានសម្រាប់ក្លឹប ខណៈដែលថ្មីៗនេះខ្សែការពារចាស់វស្សា Giorgio Chiellini ក៏បានចាកចេញទៅលេងនៅទឹកដីអាមេរិច (Los Angeles FC)។
របាយការណ៍ពី 90min.com បានបញ្ជាក់យ៉ាងច្បាស់ថា De Ligt នឹងចាកចេញ ប្រសិនបើ Juventus មិនបានដាក់សំណើរសមស្របណាមួយតាមចិត្តដែលគាត់ចង់បានទេនោះ ស្របពេលដែលមានក្លឹបធំៗជាច្រើននៅអង់គ្លេសកំពុងចង់បានគាត់ដែរនោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ