បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមផ្ទេរកីឡាករសញ្ជាតិអ៊ីតាលី Nicolo Zaniolo
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានពិភាក្សាជាមួយក្លឹប Roma ជុំវិញការចុះហត្ថលេខាជាមួយ Nicolo Zaniolo (របាយការណ៍ពី 90min.com)។ ក្លឹបមាន់ខ្នាយមាស កំពុងព្យាយាមស្វែងរកកីឡាករសំខាន់ៗដែលមានសក្ដានុពល សម្រាប់ការប្រកួតប្រជែងក្របខណ្ឌ Champions League រដូវកាលថ្មីនេះ។

Tottenham Hotspur បានដាក់គោលការណ៍ចំណាយប្រាក់ 150 លានផោននៅរដូវក្តៅនេះ ដើម្បីនាំយកកីឡាករចំណូលថ្មី។ យ៉ាងណាពួកគេបានចុះហត្ថលេខាលើ Ivan Perisic, Fraser Forster និង Yves Bissouma ហើយកំពុងសម្លឹងមើលការផ្ទេរពីរបីនាក់បន្ថែមទៀត។

ក្លឹបមាន់ខ្នាយមាស បានពិភាក្សាគ្នាកាលពីដើមសប្តាហ៍នេះជាមួយក្លឹប Roma ជុំវិញការផ្ទេរ Nicolo Zaniolo ដែលជាកីឡាករដែលពួកគេពេញចិត្តខ្លាំង ព្រោះខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ អាចលេងបានស្ទើរគ្រប់តំណែង ទាំងបម្រើប្រយុទ្ធ, ប្រយុទ្ធស្លាប និងប្រយុទ្ធទោលខាងលើ។

លើសពីនេះទៅទៀត Tottenham Hotspur កំពុងដំណើរការលើការផ្ទេរកីឡាករប្រេស៊ីលទាំងបីរូបដែលមានដូចជា Gabriel Jesus, Richarlison និង Raphinha ផងដែរ។
ប្រភព: 90 Min
