បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូប ដែលទទួលបានកាតក្រហមច្រើនជាងគេ គិតចាប់តាំងពីឆ្នាំ 2000

នៅក្នុងពិភពបាល់ទាត់មានរឿងរ៉ាវប្លែកៗជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ ហើយក៏មានច្បាប់ក្រមវិន័យត្រឹមត្រូវផងដែរ។ ច្បាប់បាល់ទាត់ មិនសូវមានការកែប្រែខុសគ្នាច្រើនប៉ុន្មានឡើយពីជំនាន់មួយទៅជំនាន់មួយ។
បាល់ទាត់បានក្លាយជាការកម្សាន្ត និងចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់គ្នានៅជុំវិញពិភពលោក។ ក្នុងនោះដែរ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងការប្រកួតបាល់ទាត់គឺកាតក្រហម ហើយកាតក្រហមនេះដែរ គឺជាការដាក់ពិន័យចំពោះកីឡាករណាដែលបង្ករកំហុសទៅលើគូប្រកួតធ្ងន់ធ្ងរ រឺកាតលឿងលើកទីពីរ។ កីឡាករដែលទទួលបានកាតក្រហមពីអាជ្ញាកណ្ដាល ត្រូវបណ្ដេញចេញពីការប្រកួត។
ថ្ងៃនេះដែរគេហទំព័រ X-Sports នឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កីឡាករបាល់ទាត់ 5 រូប ដែលធ្លាប់មានប្រវត្តិទទួលបានកាតក្រហមច្រើនជាងគេបំផុត គិតចាប់តាំងពីឆ្នាំ 2000 មកដល់បច្ចុប្បន្ន។
5. Matuzalem
Matuzalem គឺជាខ្សែបម្រើសញ្ជាតិប្រេស៊ីល ដែលធ្លាប់លេងឲ្យក្រុម Lazio, Brescia Calcio, Genoa, Piacenza Calcio, Napoli និង Hellas Verona។ គាត់ធ្លាប់ទទួលបានកាតក្រហមសរុបទាំងអស់ 13 ដង។
4. Zlatan Ibrahimovic
Zlatan Ibrahimovic បានហៅខ្លួនឯងថាជាព្រះនៃបាល់ទាត់។ គាត់ជាខ្សែប្រយុទ្ធដែលខ្សែការពារមិនសូវសប្បាយចិត្តជាមួយប៉ុន្មានឡើយ។ ស្របពេលដែលមានជំនាញស៊ុតបញ្ចូលទីបានល្អនោះ គាត់ក៏ជាកីឡាករដែលលេងកាចផងដែរ។ Zlatan មានកាតក្រហមសរុប 14 កាត។
3. Gonzalo Rodriguez
Gonzalo Rodriguez គឺជាខ្សែការពារកណ្តាលសញ្ជាតិអាហ្សង់ទីន ជាអតីតកីឡាករដែលធ្លាប់លេងនៅ Villarreal បានរហូតដល់ប្រាំបួនរដូវកាល។ គាត់មានកាតក្រហមសរុប 15 កាត។
2. Philippe Mexes និង Thiago Motta
កីឡាករ Philippe Mexes និង Thiago Motta ស្ថិតក្នុងចំណាត់ថ្នាក់កាតក្រហមដូចគ្នា ដោយពួកគេទាំងពីរមានកាតក្រហមសរុប 16 ដង។
1. Sergio Ramos
Sergio Ramos គឺជាកីឡាករសញ្ជាតិអេស្ប៉ាញ ដែលលេងតំណែងជាខ្សែការពារកណ្ដាល។ គាត់ជាកីឡាករដែលធ្វើឲ្យខ្សែប្រយុទ្ធជាច្រើនមានភាពភ័យខ្លាច។ ទន្ទឹមនឹងជំនាញការពារដ៏ល្អនោះ គាត់ក៏ជាខ្សែការពារដែលលេងកាចជាងអ្នកណាៗទាំងអស់ ហើយធ្លាប់ទទួលបានកាតក្រហមសរុបរហូតដល់ 26 ដង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi