Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​ឆ្នើម 5 រូប ដែល​ធ្លាប់​បដិសេធ​ការ​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​តោខៀវ Chelsea

Published

on

ក្លឹប​តោខៀវ Chelsea គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​កំពូលៗ​នៅ​តំបន់​អឺរ៉ុប​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៃ​សតវត្សទី 21 ជា​មួយ​នឹង​ការ​ឈ្នះ​ពានរង្វាន់ជាច្រើន។ ក្លឹប​តោខៀវ​កាន់តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​កាន់កាប់​តំណែង​ជា​ប្រធាន​ក្លឹប​របស់​លោក Roman Abramovich កាល​ពី​ឆ្នាំ 2003។

តោខៀវ Chelsea បាន​ក្លាយ​ជា​ក្លឹប​អង់គ្លេស​ដំបូង​គេ​ដែល​ឈ្នះការ​ប្រកួត​ធំៗ​ទាំង​បី​របស់ UEFA ពោល​គឺ​ពានរង្វាន់ European Cup Winners Cup, Champions League និង Europa League ។

ទោះជា​យ៉ាងណា​ក៏​ដោយ Chelsea មិន​មែន​ជា​ក្លឹប​ដែល​អាច​ទាក់ទាញ​កីឡាករ​គ្រប់​រូប​បាន​នោះ​ទេ ខណៈ​ដែល​កីឡាករ​លំដាប់​ពិភពលោក​មួយ​ចំនួន​បាន​បដិសេធ​​ការ​ផ្ទេរ​ទៅ​ក្លឹប​របស់​ពួក​គេ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ក្រឡេក​មើល​កីឡាករ​ទាំង 5 ដែល​បាន​បដិសេធ​ការ​ផ្ទេរ​ទៅកីឡដ្ឋាន Stamford Bridge។

5. Roberto Carlos

នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ 2007 ក្លឹប​តោខៀវ Chelsea ស្ទើរតែ​អាច​នាំ​យក​តារា​ឆ្នើម​លោក Roberto Carlos ដែល​បាន​ផុត​កុងត្រា​ជា​មួយ Real Madrid ។ ប៉ុន្តែ​អ្វីៗ​គ្រប់​យ៉ាង​មិន​បាន​កើត​ឡើង​ឡើយ។ Roberto Carlos បាន​ប្រាប់​ថា មាន​រឿងរ៉ាវ​តូចតាច​មួយ​ចំនួន​ដែល​គាត់​មិន​ចូល​រួម​ជា​មួយ Chelsea។

4. Alisson

មុន​ពេល Chelsea នាំ​យក​អ្នក​ចាំទី​តម្លៃ 80 លានអឺរ៉ូ Kepa Arrizabalaga ពួកគេ​បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​នឹង​អ្នកចាំទី Alisson Becker របស់ AS Roma។ ហើយ​ភ្លាមៗ​នោះ​ក៏​មាន​ដៃ​គូប្រជែង​ធំមួយ​ដែល​ចង់​បាន Alisson Becker គឺ​ក្លឹប​ហង្សក្រហម Liverpool។ នៅ​ទីបំផុត Alisson បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ Anfield លើការ​ផ្ទេរ 62.5 លានអឺរ៉ូ។

3. Steven Gerrard

Steven Gerrard គឺ​ជា​វីរបុរស​របស់ Liverpool។ គាត់​ជា​កីឡាករ​ដែល​ស្មោះស្ម័គ្រ​បំផុត​ជាមួយ​ក្លឹប។ ខ្សែ​បម្រើ​រូប​នេះ បាន​ចំណាយ​ពេល​ជាង 25 ឆ្នាំ​ជា​មួយ​ក្លឹប Liverpool ដែល​ជា​ក្លឹប​របស់​គាត់​តាំង​ពី​កុមារភាព។

នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅឆ្នាំ 2014 ក្លឹប Chelsea បាន​ដេញ​ថ្លៃ 20 លានអឺរ៉ូ​សម្រាប់ Gerrard។ គោល​បំណង គឺ​ចង់​នាំ​យក Gerrard មក​លេង​ជា​មួយ Frank Lampard និង Claude Makelele។ នៅ​កំឡុង​ពេល​នោះ Gerrard ក៏​ចង់​ចាកចេញ​ដែរ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ឃាត់ឃាំង​ពី​គ្រួសារ និង​អ្នក​គាំទ្រ​ផ្ទុះ​កំហឹង​ផង​នោះ អ្វីៗ​មិន​អាច​សម្រេច​ឡើយ។

2. Neymar

តារាឆ្នើម​របស់ PSG រូប​នេះ ធ្លាប់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី Chelsea កំឡុងពេល​ដែល​គាត់​លេង​នៅ Santos។ នៅ​ពេល​នោះ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន Neymar ដែល​មាន​ដូចជា Barcelona, Real Madrid, Manchester United និង Bayern Munich ជាដើម។ ជា​ចុងក្រោយ Neymar សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ Barcelona។

1. Kylian Mbappe

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ The Players’ Tribune កាល​ពី​ឆ្នាំមុន Kylian Mbappe បានបង្ហាញ​ថា គាត់​ស្ទើរ​តែ​បាន​ចុះហត្ថលេខា​ផ្ទេរ​ទៅ Chelsea ទៅ​ហើយ​កាល​ពី​នៅ​ក្មេង។ ពេល​អាយុ 11 ឆ្នាំ Kylian Mbappe បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុងឡុងដ៍ ដើម្បី​តេស្ត​សមត្ថភាព​នៅ Chelsea។ គាត់​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​​ចក្ខុវិស័យ​របស់​ក្លឹប។ ខណៈ​ពេល​ដែល Mbappe ចាប់​អារម្មណ៍​ចង់​ផ្លាស់​ទៅ Stamford Bridge ឪពុកម្តាយ​របស់​គាត់​បាន​រារាំង​មិន​ឲ្យ​ការ​ផ្ទេរ​កើត​ឡើង។ ឪពុក​ម្ដាយ​របស់ Mbappe ចង់​ឲ្យ​កូន​នៅ​ទឹកដី​កំណើត​របស់​ខ្លួន ព្រោះ​គាត់​ក៏​នៅ​មាន​អាយុ​តិច​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២