បាល់ទាត់អន្តរជាតិ
មាន់ខ្នាយមាស Tottenham ចង់ខ្ចីជើង Lenglet ប៉ុន្តែ Barcelona ចង់លក់ផ្ដាច់កុងត្រា

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានធ្វើការទាក់ទងទៅកាន់ក្លឹប Barcelona ជុំវិញការចុះហត្ថលេខាលើខ្សែការពារ Clement Lenglet (នេះបើយោងតាមរបាយការណ៍ពី 90min.com)។
ក្លឹបមាន់ខ្នាយមាសកំពុងស្វែងរកខ្សែការពារស្លាបឆ្វេងម្នាក់នៅរដូវក្តៅនេះ ហើយដំបូងឡើយបានកំណត់គោលដៅលើខ្សែការពារសញ្ជាតិអ៊ីតាលី Alessandro Bastoni ប៉ុន្តែឥឡូវនេះ ខ្សែការពារ Bastoni សម្រេចចិត្តបន្តនៅ Inter Milan។
បន្តមកទៀតក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានពិភាក្សាជាមួយ Villarreal ជុំវិញការផ្ទេរខ្សែការពារ Pau Torres ប៉ុន្តែតម្លៃផ្ទេរ និងលក្ខខណ្ឌមួយចំនួនទៀតធ្វើឲ្យក្លឹបមាន់ខ្នាយមាសបរាជ័យ។ ពេលនេះពួកគេបានចាប់អារម្មណ៍លើ Lenglet វិញម្ដង ហើយការផ្ទេរខ្សែការពារសញ្ជាតិបារាំងរូបនេះប្រហែលជាមានភាគរយខ្ពស់នឹងជោគជ័យ។
កីឡាករវ័យ 27 ឆ្នាំ Clement Lenglet បានបង្ហាញខ្លួន 160 ប្រកួតសម្រាប់ក្លឹប Barcelona គិតចាប់តាំងពីការផ្ទេររបស់គាត់ពី Sevilla FC កាលពីឆ្នាំ 2018។ រដូវកាលដំបូងៗខ្សែការពាររូបនេះមានទម្រង់លេងដ៏ល្អ និងលេចធ្លោរខ្លាំងបំផុត។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គាត់ហាក់ដូចជាធ្លាក់ទម្រង់លេងខ្លាំង និងបាត់បង់ឱកាសក្នុងការបង្ហាញខ្លួនសម្រាប់ក្លឹប។ លើសពីនេះទៅទៀត ជាមួយនឹងវត្តមានរបស់គ្រូបង្វឹកថ្មីលោក Xavier Hernandez ខ្សែការពារ Lenglet បានបង្ហាញខ្លួនត្រឹមតែ 7 ដងប៉ុណ្ណោះនៅ La Liga រដូវកាលមុននេះ។
យ៉ាងណាមិញរបាយការណ៍ពី 90min.com បានលើកឡើងថា Tottenham Hotspur ចង់ដាក់សំណើរខ្ចីជើង Clement Lenglet ប៉ុន្តែ Barcelona ចង់បានការចរចាលក់ផ្ដាច់កុងត្រាជំនួសវិញ។
Tottenham Hotspur មិនមែនជាក្លឹបតែមួយដែលចង់បានខ្សែការពារបារាំងរូបនេះទេ ដោយមានក្លឹប Marseille របស់ Ligue 1 និង AC Milan ក៏កំពុងតាមដានស្ថានភាពដែលអាចផ្ទេរកីឡាកររូបនេះបានផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ