Connect with us

បាល់ទាត់អន្តរជាតិ

Jesse Lingard ត្រៀម​ចូល​រូម​ជា​មួយ West Ham

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​អង់គ្លេស Jesse Lingard បាន​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ផុត​កុងត្រា​ជាមួយ​​ក្លឹប​បិសាចក្រហម Manchester United ហើយ​ពេល​នេះ គាត់​ត្រៀម​នឹង​​ចុះហត្ថលេខា​ជាមួយ​ក្លឹប​ថ្មី West Ham (នេះ​បើ​យោងតាម Sky Sports បាន​ចុះ​ផ្សាយ)។

របាយការណ៍​ដដែល​នោះ​បាន​លើក​ឡើង​ថា ក្លឹប​ញញួរធំ West Ham បាន​ដាក់​សំណើរ​ទៅ​កាន់​អ្នក​តំណាង​របស់ Jesse Lingard រួច​ហើយ។ ខ្សែ​ប្រយុទ្ធ​​រូប​នេះ កំពុង​ពិចារណា​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ការ​ចូល​រួម​ជា​មួយ West Ham រឺ​អត់។

ប្រសិន​បើ West Ham អាច​ចុះ​ហត្ថលេខា​លើ Jesse Lingard បាន​នោះ ពួក​គេ​នឹង​ទទួល​បាន​កីឡាករ​ម្នាក់​ដែល​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ផ្ទេរ ព្រោះ​គាត់​បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប​ចាស់​ហើយ។

គួរ​រំលឹក​ផង​ដែរ​ថា Lingard ធ្លាប់​បាន​ខ្ចីជើង​ជាមួយ​នឹង​ភាព​ជោគជ័យ​នៅ West Ham កាល​ពី​ពាក់​កណ្តាល​រដូវកាល 2020/2021 ដែល​គាត់​អាច​ស៊ុតបញ្ចូលទី​បាន 9 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 16 ប្រកួត​នៅ Premier League។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២