បាល់ទាត់អន្តរជាតិ
Divock Origi បានធ្វើដំណើរដល់ទឹកដីរបស់ក្លឹប AC Milan ហើយ!!!

អតីតខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Divock Origi ត្រូវបានគេប្រទះឃើញនៅទីក្រុង Milan ខណៈដែលគាត់កំពុងត្រៀមខ្លួន ដើម្បីបញ្ចប់ការផ្ទេរទៅក្លឹបយក្សអ៊ីតាលី AC Milan នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
Divock Origi ដែលជាបុរសនាំសំណាងរបស់ Liverpool កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយក្លឹបហង្សក្រហម។ គាត់នឹងចូលរួមជាមួយ AC Milan ដែលជាក្លឹបម្ចាស់ជើងឯក Serie A រដូវកាល 2021-2022។
AC Milan នឹងទទួលបានខ្សែប្រយុទ្ធម្នាក់ដោយមិនចាំបាច់ចំណាយទឹកប្រាក់ផ្ទេរ ខណៈដែលកីឡាករសញ្ជាតិបែលហ្សិករូបនេះ បានបដិសេធមិនចូលរួមជាមួយក្លឹបមួយចំនួននៅ Premier League និងព្រមចុះហត្ថលេខាជា AC Milan។
អ្នកកាសែតជនជាតិអ៊ីតាលី Daniele Longo បានបង្ហាញវីដេអូរបស់ Divock Origi ដែលបានចេញពីព្រលានយន្តហោះក្នុងទីក្រុង នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។ វាស្ទើរតែប្រាកដប្រជាមួយរយភាគរយទៅហើយសម្រាប់ក្លឹប AC Milan ដែលពួកគេនឹងចុះហត្ថលេខាលើ Divock Origi ដោយរងចាំតែថ្ងៃប្រកាសជាផ្លូវការណ៍តែប៉ុណ្ណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!