បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមចែកផ្លូវគ្នាជាមួយខ្សែការពារ Nathan Ake

ក្លឹបមេឃខៀវ Manchester City បានជូនដំណឹងដល់ខ្សែការពារ Nathan Ake ថា គាត់មានសេរីភាពក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះបាន ប្រសិនបើគាត់ចង់ ខណៈដែលមានក្លឹបមួយចំនួននៅ Premier League កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិហូឡង់រូបនេះដែរ។
យ៉ាងណាមិញ Nathan Ake បានចូលរួមជាមួយ Manchester City ដោយផ្ទេរពី Bournemouth ក្នុងតម្លៃ 41 លានផោន កាលពីរដូវក្តៅឆ្នាំ 2020 ហើយចាប់តាំងពីពេលនោះមក គាត់ធ្លាប់បានក្លាយជាជម្រើស 11 នាក់ដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Premier League ត្រឹមតែ 9 ដងប៉ុណ្ណោះ នៅរដូវកាលដំបូងរបស់គាត់កាលពីឆ្នាំមុន។
លោក Pep Guardiola ដែលគ្រូបង្វឹករបស់ Manchester City នៅតែចង់ប្រើប្រាស់ Ake។ ប៉ុន្តែយោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបត្រៀមខ្លួនដើម្បីចែកផ្លូវជាមួយខ្សែការពារកណ្ដាលវ័យ 27 ឆ្នាំរូបនេះ ប្រសិនបើការមានការដេញថ្លៃណាមួយអាចទទួលយកបាន។
Nathan Ake បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបជាច្រើននៅ Premier League។ ខ្សែការពាររូបនេះកំពុងត្រូវបានក្លឹប Chelsea, Tottenham និង West Ham កំពុងពិចារណាផ្ទេរ ខណៈដែល Aston Villa, Bournemouth និង Newcastle ក៏ចាប់អារម្មណ៍ផងដែរ។
ប្រភព: 90 Min