Connect with us

បាល់ទាត់អន្តរជាតិ

Juventus ទាមទារ 100 លានអឺរ៉ូ​ពី​តោខៀវ Chelsea ប្រសិន​បើ​ពួក​គេ​ចង់​បាន Matthijs de Ligt

Published

on

ក្លឹប​សេះបង្កង់ Juventus នឹង​ទាមទារ​ថ្លៃ​ផ្ទេរ​ប្រហែល 100 លានអឺរ៉ូ​ពី​តោខៀវ Chelsea សម្រាប់​ខ្សែការពារ​កណ្តាល Matthijs de Ligt។ ខ្សែការពារ​សញ្ជាតិ​ហូឡង់​រូបនេះ​បានក្លាយ​ជា​អាទិភាព​ទី​មួយ​នៃ​គោលដៅ​ផ្ទេរ​របស់​ក្លឹប​តោខៀវ Chelsea នៅរដូវក្តៅនេះ ខណៈ​ដែល​ជម្រើស​ទី​ពីរ​គឺ Jules Kounde របស់ Sevilla។

យ៉ាង​ណា​មិញ De Ligt កំពុង​មាន​ការ​ជាប់​គាំង​ក្នុង​ការ​ចរចារ​កុងត្រា​ថ្មី​ជាមួយ Juventus ដោយ​គាត់​បាន​ទាមទារ​ប្រាក់ឈ្នួល​បន្ថែម​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​របស់ខ្លួន ហើយ​ប្រសិន​បើ​ក្លឹប​មិន​អាច​ផ្ដល់​ឲ្យ​គាត់​បាន​ទេ នោះ​គាត់​នឹង​មិន​យល់​ព្រម​លើ​ការ​បន្ត​កុងត្រា​ថ្មី​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារតែ De Ligt នៅ​មាន​កុងត្រា​ពីរ​ឆ្នាំ​ទៀតជា​មួយ Juventus ដូច្នេះ​ក្លឹប​នៅ​តែ​ឈរ​ជំហរ​យ៉ាងរឹងមាំ​ក្នុង​ការ​រក្សា​ទុក​ខ្សែការពារ​របស់​គេ និង​មាន​គោលជំហរ​ចង់​បាន 100 លានអឺរ៉ូ​ពី Chelsea ដោយ​មិន​មាន​ការ​ចុះ​ថ្លៃ​ទាប​ជាង​នេះ​ទេ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២