បាល់ទាត់អន្តរជាតិ
ក្លឹប Pau FC ដែលស្ថិតនៅលីគទីពីរនៃប្រទេសបារាំង ចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិវៀតណាម Quang Hai Nguyen

កាលពីប៉ុន្មានសប្ដាហ៍មុនមានពាក្យចចាមអារ៉ាមជាច្រើន ដែលអ្នកស្នេហាវិស័យកីឡាករបាល់ទាត់នៅតំបន់អាស៊ានមានការភ្ញាក់ផ្អើល អំពីការដែលក្លឹបនៅលីគទីពីរ (Ligue 2) នៃប្រទេសបារាំងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិវៀតណាម។
យ៉ាងណាកាលពីម្សិលមិញនេះ អ្វីៗបានកើតឡើងហើយ ដោយក្លឹប Pau FC បានប្រកាសជាផ្លូវការណ៍នៅលើផេករបស់ខ្លួន ទាក់ទងនឹងការចុះហត្ថលេខាលើកីឡាករ Quang Hai Nguyen ជាមួយនឹងកុងត្រារយៈពេល 2 ឆ្នាំ។
ខ្សែប្រយុទ្ធស្លាប Quang Hai Nguyen ត្រូវបានគេផ្ដល់រហស្សនាមថា Messi វៀតណាម ព្រោះទម្រង់លេងរបស់គាត់មានភាពលេចធ្លោរជាងកីឡាករផ្សេងៗទៀតនៅក្នុងក្រុម ក៏ដូចជានៅជម្រើសវៀតណាមផងដែរ។
Quang Hai Nguyen ដែលបច្ចុប្បន្នមានវ័យ 25 ឆ្នាំ ពីមុនគឺជាកីឡាករដែលលេងឲ្យក្លឹប Hanoi FC ជាក្លឹបក្នុងប្រទេសវៀតណាម។ កីឡាកររូបនេះ ធ្លាប់បង្ហាញខ្លួន 44 ប្រកួតសម្រាប់ក្រុមជម្រើសជាតិ និងរកបានគ្រាប់បាល់សរុប 10 គ្រាប់។
ប្រភព: Getfootballnewsfrance