បាល់ទាត់អន្តរជាតិ
Toni Kroos លើកឡើងថា Bayern Munich នឹងមិនអាចឃាត់ Lewandowski បានទេ!!!

ខ្សែបម្រើចាស់វស្សា Toni Kroos របស់ក្លឹប Real Madrid បានលើកឡើងពីទស្សនៈរបស់គាត់ទាក់ទងនឹងកីឡាករ Robert Lewandowski ដោយនិយាយថា ក្លឹប Bayern Munich នឹងមិនអាចព្យាយាមរក្សាទុក Lewandowski បានទេ ប្រសិនបើខ្សែប្រយុទ្ធរូបនេះនៅតែមានចិត្តចង់ចាកចេញ។
ដោយឡែក Lewandowski ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងក្នុងការចាកចេញទៅប្រទេសអេស្ប៉ាញនៅរដូវក្ដៅនេះ ដោយចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 34 ឆ្នាំរូបនេះ ជាមួយ Bayern Munich នឹងផុតកំណត់នៅឆ្នាំ 2023។
កីឡាករសញ្ជាតិប៉ូឡូញបានប្រាប់ដល់ក្លឹបរបស់ខ្លួន Bayern Munich រួចហើយថា គាត់នឹងមិនចុះហត្ថលេខាលើការបន្តកុងត្រាថ្មីទេ ដោយបន្តឈរនៅជំហរយ៉ាងរឹងមាំថា គាត់ចង់ចាកចេញ។
ដោយឡែក Toni Kroos ដែលធ្លាប់ជាអតីតកីឡាកររបស់ Bayern Munich ដែរនោះបានយល់ឃើញថា វានឹងពិបាកក្នុងការបង្ខំ Lewandowski បន្តកុងត្រាថ្មីជាមួយ Bayern Munich។ ថ្លែងទៅកាន់ Einfach mal Luppen (តាមរយៈ Madrid Xtra) Kroos បាននិយាយថា “Lewandowski? វាពិតជាពិបាកណាស់ ក្នុងការចង់ឲ្យនរណាម្នាក់នៅជាមួយយើង ប្រសិនបើពួកគេមិនចង់នៅទីនោះ (Bayern Munich)”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi