បាល់ទាត់អន្តរជាតិ
បែកធ្លាយវីដេអូ Gabriel Jesus បង្ហាញខ្លួននៅកីឡដ្ឋាន Emirates ដោយពាក់អាវលេខ 9

មានខ្សែវីដេអូខ្លីមួយបង្ហាញពី Gabriel Jesus ដែលគេបានឃើញគាត់ពាក់អាវលេខ 9 របស់ Arsenal នៅកីឡដ្ឋាន Emirates ខណៈដែលក្លឹបកាំភ្លើងធំមិនទាន់បានប្រកាសជាផ្លូវការណ៍អំពីការនាំយកខ្សែប្រយុទ្ធរូបនេះពី Manchester City នៅឡើយ។
យ៉ាងណារបាយការណ៍ជាច្រើនបានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal និងក្លឹប Manchester City បានបញ្ចប់ការព្រមព្រៀងគ្នារួចអស់ហើយ ក្នុងផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ក្នុងតម្លៃ 45 លានផោន។
Gabriel Jesus បានក្លាយជាគោលដៅដំបូងបំផុតរបស់លោក Mikel Arteta នៅរដូវក្តៅនេះ បន្ទាប់ពីគ្រូបង្វឹករូបនេះមើលឃើញពីចំណុចខ្វះខាតរបស់ក្រុមនៅតំបន់ប្រយុទ្ធ ជាពិសេសពួកគេបានបាត់បង់ខ្សែប្រយុទ្ធមុតស្រួចពីររូបគឺ Pierre-Emerick Aubameyang និង Alexandre Lacazette។
ទន្ទឹមនឹងនោះដែរ Gabriel Jesus នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Manchester City ប៉ុន្តែខ្សែប្រយុទ្ធរូបនេះពិតជាចង់ចាកចេញ ដើម្បីទទួលឱកាសលេងច្រើនជាងមុន។ ប្រសិនបើគាត់បន្តនៅ Manchester City ទៀតនោះ រដូវកាលថ្មីនេះ គាត់កាន់តែអស់ឱកាសលេង ហើយក្លឹបក៏ទើបតែបាននាំខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland ផងដែរ។
Arsenal បានយល់ព្រមលើតម្លៃខ្លួនដែល Manchester City ចង់បានកាលពីសប្តាហ៍មុន ហើយ Gabriel Jesus បានបញ្ចប់ការពិនិត្យសុខភាពរបស់គាត់ជាមួយនឹងក្រុមកាំភ្លើងធំ ក្នុងសប្តាហ៍នេះ។
ខាងក្រោមនេះ ជាវីដេអូបែកធ្លាយ:
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023